ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់បុគ្គលិកក្រុមហ៊ុនម្នាក់ ចេញមូលប្បទានប័ត្រ គ្មានសាច់ប្រាក់ ជាង២ម៉ឺនដុល្លារ ឲ្យថៅកែរបស់ខ្លួន

100


ភ្នំពេញ៖ អធិការដ្ឋាននគរបាល ខណ្ឌសែនសុខ បានឲ្យដឹងថា នៅថ្ងៃទី៣ខែមករាឆ្នាំ២០១៩ វេលាម៉ោង១៥ និង១០នាទី អធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានទទួលធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ១នាក់ ករណីចេញមូលប្បទានប័ត្រ គ្មានសាច់ប្រាក់ ជាង២ម៉ឺនដុល្លារ នៅចំណុចក្នុងក្រុមហ៊ុនដ្រាហ្គនស៊ីធី ផ្ទះសង់ថ្មី ផ្លូវ១០១៩ ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។

ជនសង្ស័យចំនួន ១នាក់ ឈ្មោះ ខាត់ គន្ធី ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុនសុខាមង្គល ស្នាក់នៅផ្ទះលេខ២៤០ ផ្លូវបេតុង ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។
ជនរងគ្រោះ ចំនួន ១នាក់ ឈ្មោះ ឡុង គឹមស្រ៊ី ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរប្រធានក្រុមហ៊ុនដ្រាហ្គនស៊ីធី ស្នាក់ផ្ទះលេខ២៣៨ ផ្លូវបេតុង ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ​ ។ សម្ភារៈបាត់បង់ ៖ សាច់ប្រាក់ដុល្លាសរុបចំនួន ២០.១៨០ដុល្លារ ។ សម្ភារៈបន្សល់ទុក ៖ មូលប្បទានប័ត្រ គ្មានសាច់ប្រាក់ចំនួន ៣សន្លឹក ។ មុនពេលកើតហេតុ ថ្ងៃទី១៥ខែកញ្ញាឆ្នាំ២០១៨ វេលាម៉ោង ១៨ និង៣០នាទី ជនសង្ស័យខាងលើ បានដឹកយកបេតុងចាក់ឲ្យគេ ដោយមិនបានយកប្រាក់មកទូរទាត់ឲ្យក្រុមហ៊ុន ហើយជនរងគ្រោះជាប្រធានក្រុមហ៊ុន បានទូរសព្ទ័ហៅជនសង្ស័យ មកទូទាត់សាច់ប្រាក់ ដែលនៅសល់ ហើយជនសង្ស័យ បានធ្វើកិច្ចសន្យាជាមួយក្រុមហ៊ុន ដោយសន្យាសងប្រាក់ជាដំណាក់កាល តែជនសង្ស័យ មិនបានគោរពតាមកិច្ចសន្យាឡើយ និងបានចេញមូលប្បទានប័ត្រ គ្មានសាច់ប្រាក់ចំនួន ៣លើក ឲ្យទៅជនរងគ្រោះ (ប្រធានក្រុមហ៊ុន) ដែលមានទឹកប្រាក់សរុបចំនួន២០.១៨០ដុល្លារ ទៅឲ្យទៅជនរងគ្រោះ ។ លុះដល់ថ្ងៃ១ខែមករាឆ្នាំ២០១៩ ជនរងគ្រោះ បានមកដាក់ពាក្យបណ្តឹង សុំប្តឹងជនសង្ស័យ នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បន្ទាប់មកផ្នែកជំនាញ បានធ្វើការកោះហៅជនសង្ស័យ ឲ្យចូលមកធ្វើការដោះស្រាយគ្នា តែភាគីទាំងពីរ និយាយគ្នាមិនត្រូវគ្នា រហូតម៉ោង១៥ និង១០នាទី​ សមត្ថកិច្ចយើងធ្វើការឃាត់ខ្លួនជនសង្ស័យតែម្តង ។ បច្ចុប្បន្ន ជនសង្ស័យ កំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង