ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកប្រដាល់កម្ពុជា៤រូប និងថៃ៤រូបប្រជែងគ្នាដណ្ដើម ខ្សែក្រវាត់ទម្ងន់៥៧គីឡូក្រាម

120


​ភ្នំពេញ:អ្នកប្រដាល់កម្ពុជា៤រូបនិងថៃ៤រូបនឹងប្រជែងគ្នាលើ សង្វៀនអាស៊ីអាគ្នេយ៍ចាប់ពីរសៀលថ្ងៃទី១២
មករាតទៅដើម្បីប្រជែងយកខ្សែក្រវាត់ខារ៉ាបាវ ទម្ងន់៥៧គីឡូក្រាមដែលជើងឯកបានរង្វាន់អម៥.០០០ដុល្លារ ។

​អ្នកប្រដាល់ជើងខ្លាំងកម្ពុជាទាំង៤រូបនោះមានម៉ន សាម៉េតក្លិបកងចក្ររាជសីហ៍ ។ មួយរយៈចុងក្រោយនេះនៅលើសង្វៀនសាម៉េតបានទទួលជ័យជំនះលើអ្នកប្រដាល់បរទេសមុនទឹកទី៥ជានិច្ច ។អ្នកប្រដាល់ដែលមានផ្លែវ៉ៃរហ័ស ចិត្តធំរូបនេះមានប្រវត្តិប្រកួតចំនួន១៣៩ដង ឈ្នះ១០៤ដង ចាញ់៣០ដង និងស្មើពិន្ទុ ៥ ដង ។

​វ៉ាន់ វឿនក្លិបឃ្លាំងមឿងកីឡានិងជាម្ចាស់មេដាយសំរិទ្ធស៊ីហ្គេម លើកទី២០នៅប្រទេសម៉ាឡេស៊ីសម្រាប់ប្រ
ភេទទម្ងន់៥៤គីឡូក្រាម ។វ៉ាន់ វឿនគេមានកលល្បិចវ៉ៃល្អរហ័ស តែជើងក្រោមរបស់គេជ្រាយខ្លាំងណាស់ ។គេវ៉ៃបាន
ល្អជាមួយអ្នកប្រដាល់បរទេស តែជាមួយអ្នកប្រដាល់រួមជាតិ គេច្រើនតែបរាជ័យមុនទឹកទី៥ ។វ៉ាន់ វឿនមានប្រវត្តិប្រកួតចំនួន៦៩ដង ឈ្នះ៥៥ដង ចាញ់១២ដង និងស្មើពិន្ទុ២ ដង ។

​លាប រដ្ឋាក្លិបដីឡូតិ៍មានរិទ្ធខេត្តបន្ទាយមានជ័យ គេទើបតែប្រចែងឈ្នះពានរង្វាន់ក្នុងស្រុកមួយ ។រដ្ឋាទាបមែន
តែគេមានរបៀបវ៉ៃពិសេសជាមួយគូប្រកួតដែលខ្ពស់ជាងគេ ។គេមានប្រវត្តិប្រកួតចំនួន៥៣ដង ឈ្នះ៣៩ដង ចាញ់១២ដង និងស្មើពិន្ទុ២ ដង ។

​ធន មករាសមាគមប្រដាល់ក្រសួងការពារជាតិ គេទើបតែដណ្ដើមបានថានៈជាជើងឯកទម្ងន់៥៧គីឡូក្រាម
ក្នុងការប្រកួតជើងឯក ថ្នាក់ជាតិដែលទើបតែបញ្ចប់ទៅកាលពីពេលថ្មីៗនេះ ។ ក្នុងចំណោមអ្នកប្រដាល់កម្ពុជាទាំង៤រូបនេះ មករាអាចមានលំដាប់លើគេ ។គេមានប្រវត្តិប្រកួតចំនួន៥៧ដង ឈ្នះ៤៩ដងចាញ់៧ដង និងស្មើពិន្ទុ ១ ដង ។

​ចំពោះអ្នកប្រដាល់ថៃទាំង៤រូបវិញនោះមានឌឹក គែន(Deuk Ken) ។អ្នកប្រដាល់រូបនេះមានប្រវត្តិប្រកួតចំនួន៥៩ដង ឈ្នះ៤៨ដង ចាញ់១១ដង ។យ៉ត វណ្ឌី(Yorth Vandy)មានប្រវត្តិប្រកួតចំនួន៧០ដង ឈ្នះ៥៨ដង ចាញ់១២ ដង ។

​បណ្ដា សាក់(Banda Sak)មានប្រវត្តិប្រកួតចំនួន៥៧ដង ឈ្នះ៥០ដង និង ចាញ់៧ដង ។ដឹក ឌឿ(Dek Doeur)ដែលមានប្រវត្តិប្រកួតចំនួន៥៤ដង ឈ្នះ៤៨ដង ចាញ់៦ដង ។

​រូបមន្តនៃការប្រកួតគឺអ្នកប្រដាល់ថៃនៅមួយពូល និង អ្នកប្រដាល់កម្ពុជា នៅមួយពូល ។អ្នកប្រដាល់ថៃ និងកម្ពុជាត្រូវជួបប្រកួតគ្នា ហើយចុងក្រោយអ្នកប្រដាល់ថៃ និងកម្ពុជាមួយរូបដែល មានពិន្ទុលើសគេត្រូវជួបប្រកួតគ្នាផ្ដាច់ព្រ័ត្រដណ្ដើមថានៈជាម្ចាស់ខ្សែក្រវាត់ ។

អត្ថបទដែលជាប់ទាក់ទង