ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋាភិបាលវៀតណាមលែងយកពន្ធឡាននាំចូល ព្រោះចង់អោយប្រជាជនមានឡានថ្មីតម្លៃថោកជិះ

274


ភ្នំពេញ៖ កាលពីដើមឆ្នាំ ២០១៩នេះ រដ្ឋាភិបាលវៀតណាម បានប្រកាសលើកលែងពន្ធនាំចូលរថយន្តពី បណ្តាប្រទេសផ្សេងៗ ទាំង៩នៅអាស៊ាន ដើម្បីជួយសម្រួលឲ្យប្រជាជនរបស់ខ្លួន បានឡានថ្មីតម្លៃថោកប្រើលើការងារ និងការធ្វើដំណើរ ក៏ដូចជាជួយដៃគូអាជីវកម្មលក់រថយន្តបានកាន់តែច្រើនឡើងផងដែរ។​
ការលើកលែងពន្ធនាំចូលរថយន្តនេះ បានធ្វើឲ្យក្រុមហ៊ុនជាច្រើនរួមមាន ក្រុមហ៊ុនToyota ក្រុមហ៊ុនHyundai និងក្រុមហ៊ុនផ្សេងទៀត សម្រេចលក់បញ្ចុះតម្លៃរថយន្តរបស់ខ្លួនចន្លោះពី ២,១០០ដុល្លារអាមេរិក ដល់ជិត៣,០០០ពាន់ដុល្លារអាមេរិកឯណោះ ខណៈរថយន្តជាង៥ពាន់គ្រឿងត្រូវបាន នាំចូលមកលក់ក្នុងប្រទេសវៀតណាម កាលពីខែមិនា កើនឡើងជិត២ដង ធៀបនឹងខែកុម្ភៈ។​
ប្រទេសដែលទទួលបានផលចំណេញច្រើន ជាងគេពីការនាំចេញ រថយន្តរបស់ខ្លួនទៅកាន់ប្រទេសវៀតណាម គឺប្រទេសថៃ និងឥណ្ឌូនេស៊ី ជាបណ្តុំរោងចក្រផលិតផលរថយន្តធំៗជាច្រើន៕

អត្ថបទដែលជាប់ទាក់ទង