ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

យ៉ាម ខេមរាឈានជើងឡើងសង្វៀនប្រកួត ជាមួយអ្នកប្រដាល់បរទេស

112


​ភ្នំពេញ:អ្នកប្រដាល់មិនសូវមានឈ្មោះបោះសម្លេងរបស់កម្ពុជា គឺយ៉ាម ខេមរាមានឱកាសប្រកួតជាមួយអ្នកប្រដាល់បរទេស ជាលើកដំបូងដោយប្រកួតជាមួយអ្នកប្រដាល់អ៊ីរ៉ង់វ៉ាដានីរ៉ាត ហាសាន់(Vahdarirad Hassan)ពួក
គេប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៩គីឡូក្រាម ។
ខេមរាសូម្បីការប្រកួតជាមួយអ្នកប្រដាល់រួមជាតិខ្លួនឯង ក៏មិនសូវជាមានឱកាសដែរអញ្ចឹងហើយទើបគេមិន
សូវមានឈ្មោះបោះសម្លេងនោះ ។ពេលនេះជាឱកាសល្អរបស់គេប្រសិនបើគេមាន សមត្ថភាពដណ្ដើមជ័យជំនះលើអ្នកប្រដាល់អ៊ីរ៉ង់រូបនេះ បានគេនឹងមានឱកាសសម្រាប់លើក ក្រោយទៀតតែបើជួបបរាជ័យនោះអាចនឹងលំបាកហើយ ។
ខេមរាចិត្តមិនសូវជាធំទេ ។ គេមានប្រវត្តិប្រកួតចំនួន៣៤ដង ឈ្នះ២៣ដង ចាញ់១១ដង ។ អ្នកប្រដាល់រូបនេះទោះបីការវ៉ៃចេញរបស់ គេមិនសូវច្បាស់ក៏ពិតមែនតែធ្ងន់ ។សូមបញ្ជាក់ថាខេមរាឆាប់ស្រុតកម្លាំងបន្តិច ។

​ចំពោះអ្នកប្រដាល់អ៊ីរ៉ងវ៉ាដានីរ៉ាត ហាសាន់វិញនេះជាលើកដំបូងហើយ ដែលគេឈានជើងមកប្រកួតនៅលើដីខ្មែរ ។អ្នកប្រដាល់រូបនេះហ្វឹកហាត់នៅស្រុកថៃ គេមិនមែនជាអ្នកប្រដាល់ចាស់វស្សាអ្វីនោះទេ ។ គេទើបតែមានប្រវត្តិប្រកួតចំនួន១៨ដង ឈ្នះ១៥ដង និងចាញ់៣ដង ។
ជាអ្នកប្រដាល់ដែលមានកម្លាំងអស្ចារ្យមួយរូបនោះ ខេមរាទំនងជាមិនស្រួលទប់ទល់នោះទេ ។ ចាំមើលជ័យជំនះជារបស់នរណា ?

​អ្នកប្រដាល់ជើងថ្មីកម្ពុជាមួយរូបទៀតគឺលិញ ភារម្យក្លិបឆ្មា ស សែនសុខត្រូវបានដាក់ឲ្យប្រកួតជាមួយអ្នកប្រដាល់ថៃមូន ថង(Moun Thong)ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ។
ភារម្យជាអ្នកប្រដាល់ជើងថ្មីដែរទេតែគេឆាប់ទទួលបាន កេរ្តិ៍ឈ្មោះបោះសម្លេងដោយសារតែគេមានក្បាច់វ៉ៃល្អ កម្លាំងខ្លាំង និងមានចិត្តធំ ។គេមានប្រវត្តិប្រកួតចំនួន៤៩ដង ឈ្នះ៣០ដង ចាញ់១៧ដង និងស្មើពិន្តុ២ដង ។ចំពោះអ្នកប្រដាល់ថៃមូន ថងវិញនោះគេមាន ប្រវត្តិប្រកួតចំនួន៥១ដង ឈ្នះ៤០ដង ចាញ់១០ដង និងស្មើពិន្ទុ ១ ដង ។

​អ្នកប្រដាល់ទាំង២រូបនេះសុទ្ធតែមានឱកាសដើម្បីឈ្នះដូចគ្នា ។ នរណាវាងវៃជាងអ្នកនោះនឹងឈ្នះតើលីញភារម្យ ឬ មូន ថង ?

អត្ថបទដែលជាប់ទាក់ទង