ខ្សែក្រវាត់Zorusទម្ងន់ចាប់ផ្ដើមនៅCTN
ភ្នំពេញ:សហព័ន្ធប្រដាល់គុនខ្មែរបានសហការជាមួយ ស្ថានីយ៍ទូរទស្សន៍CTNក្រោមការជួយឧបត្ថម្ភរបស់ភេសជ្ជៈZorus បានបើកការប្រកួតប្រដាល់គុនខ្មែរអន្តរជាតិ ដែលចាប់ផ្ដើមថ្ងៃទី៦មករា ដែលការប្រកួតធ្វើពីម៉ោង៨ព្រឹកដល់ម៉ោង១០ និង៣០នាទី ។
ការប្រកួតនេះមានអ្នកប្រដាល់កម្ពុជា៤រូប និងថៃ៤រូបចូលរួម ហើយការប្រកួតនេះថៃ និងខ្មែរស្ថិតនៅពូល ផ្សេងគ្នាហើយប្រកួតគ្នា សន្សំពិន្ទុដែលចុងក្រោយ អ្នកប្រដាល់ថៃ និង អ្នកប្រដាល់កម្ពុជា ដែលមានពិន្ទុលើសគេនោះត្រូវជួបគ្នាដណ្ដើមខ្សែក្រវាត់ ។
អ្នកប្រដាល់កម្ពុជាទាំង៤រូបមានពុយ វណ្ណៈក្លិបឃ្លាំងមឿងកីឡា ឡុង សំណាងក្លិបសាលវ័ន្ដកីឡា ឌុម កែវដាក្លិបម្កុដរាជសីហ៍ និង ផាន់គ្រាន់ក្លិបពុទ្ធសេរីវង្ស ។ចំពោះអ្នកប្រដាល់ថៃទាំង៤រូបនោះមានចេក នួន(Jek Noun) ភីត សៃហ្វា(Phit Sayfa) ភីត សៃឈុន(Phit SayChhun) និង ភីត ដាំ(Phit dam) ។
សម្រាប់ថ្ងៃទី៦មករាដែលជាថ្ងៃចាប់ផ្ដើមប្រកួតដំបូងនោះ ពុយ វណ្ណៈប្រកួតជាមួយ អ្នកប្រដាល់ថៃចេក នួន។
វណ្ណៈមានប្រវត្តិប្រកួតចំនួន៤៩ដង ឈ្នះ៣៨ដង ចាញ់១០ដង និងស្មើពិន្ទុ ១ ដងនិងវាយគូប្រកួតឲ្យសន្លប់១២ដង ។ ឯអ្នកប្រដាល់ថៃចេក នួនវិញនោះ មានប្រវត្តិប្រកួតចំនួន៤៧ដង ឈ្នះ៣៥ដង ចាញ់១០និងស្មើពិន្ទុ២ដង និងវាយគូប្រកួតឲ្យសន្លប់៧ដង ។
មួយប្រកួតទៀតអ្នកប្រដាល់កម្ពុជាផាន់ គ្រាន់ ប្រកួតជាមួយភីត ឆៃហ្វា ។ផាន់ គ្រាន់មានប្រវត្តិប្រកួតចំនួន១២៤ដង ឈ្នះ៩៤ដង ចាញ់២៦ដង ស្មើពិន្ទុ៤ដង និងវាយគូប្រកួតឲ្យសន្លប់បាន២៤ដង ឯ ភីត សៃហ្វាមានប្រវត្តិប្រ កួតចំនួន៩០ដង ឈ្នះ៦៩ដង ចាញ់១៧ដងស្មើពិន្ទុ៤ដង និងវាយគូប្រកួតឲ្យសន្លប់២១ដង ។ការប្រកួតទាំង ២ គូនេះជ័យជំនះបានទៅអ្នកប្រដាល់កម្ពុជា ឬ អ្នកប្រដាល់ថៃ ។
សូមបញ្ជាក់ថាជាមួយនឹងបើកការប្រកួតដណ្ដើមខ្សែក្រវាត់នោះ លោកឧត្តមសេនីយ៍ឯកតែម ម៉ឺនប្រធានសហព័ន្ធប្រដាល់គុនខ្មែរ បានព្រមានថា ក្នុងសន្និសីទកាសែតព្រឹកថ្ងៃទី៥មករាថា អ្នកដែលរត់ចេញ ពីការប្រកួតនោះសហព័ន្ធ និងដោះស្រាយកីឡាកររូបនោះព្រមទាំងក្លិប និង គ្រូបង្វឹកតាមរយៈក្រុមប្រឹក្សាវិន័យរបស់សហព័ន្ធ ។