គ្រោះថ្នាក់ចរាចរ ត្រង់ចំណុចពេជ្រនិល បណ្ដាលខូចខាតរថយន្ដ បួនគ្រឿង របួស មនុស្សមួយចំនួន
កំពង់ស្ពឺ ៖ នៅវេលាម៉ោង១៤.៣០នាទីថៃ្ងទី៥មករា២០១៩ មានករណីគ្រោះថ្នាក់ចរាចរ នៅចំណុចគីឡូម៉ែត្រ ១០៦-១០៧លេីកំណាត់ផ្លូវជាតិលេខ៤(ពេជ្រនិល) ក្នុងភូមិទី ៦ ឃុំត្រែងត្រយឹងស្រុកភ្នំស្រួច បង្កដោយរថយន្តមួយគ្រឿង ម៉ាក FUSO ក្បាលពណ៌ ស ពាក់ផ្លាកលេខ ព្រះសីហនុ 3A.1122 ដឹកថ្ម អ្នកបើកបរឈ្មោះ ស ចាន់ធី ភេទប្រុស នៅក្រុមហ៊ុនដឹកជញ្ជូនHLH មិនដឹងអាស័យដ្ឋាន ចុះរត់គេចខ្លួនបាត់បង្កការខូចខាតរថយន្ដ ០៤ គ្រឿងរបួសមនុស្ស ៤ ជនជាតិចិន ម្នាក់ភេទប្រុស ឈ្មោះ SU HENG (1992 ) ចំណែកអ្នករបួស ត្រូវបានកងកម្លាំងនគរបាលចរាចរណ៍ខេត្ដនិងស្រុក រថយន្ដយោធា បញ្ជូនមកកាន់មន្ទីរពេទ្យសង្រ្គោះបន្ទាន់។
មូលហេតុ ជំនាញនគរបាលចរាចរណ៍មិនទាន់ កំណត់បាននៅឡេីយទេ អាចបណ្ដាលមកពីការចុះចំណោទ វាក់ជាមួយរថយន្ដកំពុងធ្វេីដំណេីរឡេីងទៅទិសខាងកេីត។
តាមការអោយដឹងបន្ថែម លោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ត ថា ក្នុងហេតុការគ្រោះថ្នាក់ចរាចរនេះ គឺមិនឆ្ងាយប៉ុន្មាន ពីកន្លែងគ្រោះថ្នាក់ចរាចរដ៏រន្ធត់កាលពីថៃ្ងទី៣ខែមករា កន្លងទៅ ដែលគ្រោះថ្នាក់លេីកមុន មានខូចខាតរថយន្ដរហូតដល់១៧គ្រឿង ស្លាប់មួយនាក់ និងរបួសច្រេីននាក់ តែលេីកនេះមានចំនួនតិចជាង ចំណែកការធ្វើចរាចរណ៍ មិនសូវកកស្ទះដូចលេីកមុន ព្រោះកម្លាំងសមត្ថកិច្ចនគរបាល សហការជាមួយជំនាញពាក់ព័ន្ធ ធ្វើការស្ទួចរថយន្ដមកដាក់ម្ខាងផ្លូវសិន ដេីម្បីជួយសម្រួលការចរាចរណ៍បានខ្លះ តែទោបីយ៉ាងណា ត្រូវតែម្ចាស់ការលេីកិច្ចការនេះ ជាបន្ទាន់និងចាំបាច់បំផុត។
ជំនាញចរាចរណ៍កំពុងអន្ដរគមន៍ ស្ទួចយកមករក្សាទុក នៅអធិការដ្ឋាននគបាលស្រុកភ្នំស្រួច ដេីម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕