ករណីជួញដូរគ្រឿងញៀននៅខេត្តព្រះសីហនុ ឃាត់ជនជាតិចិន៧នាក់ ម៉ាឡេស៊ីម្នាក់
ព្រះសីហនុ ៖ ជនជាតិចិន៧នាក់ និងម៉ាឡេស៊ីម្នាក់ ត្រូវបានកម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន ឃាត់ខ្លួន ករណីជួញដូរគ្រឿងញៀន។
ការឃាត់ខ្លួនជនបរទេសទាំង៨នាក់នេះ បានធ្វើឡើងកាលពីថ្ងៃទី៤ ទី៥ មករា ២០១៩ នេះ ដោយ កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀនខេត្តព្រះសីហនុ សហការជាមួយនគរបាលមូលដ្ឋាន បានបើកកិច្ចប្រតិបត្តការបង្ក្រាប ករណីជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀន បាន៤ករណី ។
ជនសង្ស័យទាំង៨នាក់ ១-ឈ្មោះ HUANG YISHUI ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិចិន មុខរបរបើកអនឡាញ ២-ឈ្មោះ YANG TAO ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិចិន មុខរបរបើកអនឡាញ (២នាក់នេះ ដកហូតវត្ថុតាងរួមមានម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនចំនួន២កញ្ចប់, បារីកញ្ឆាចំនួន២៩ដើម, ម្សៅកញ្ចប់ សង្ស័យជាសារធាតុញៀនចំនួន៥កញ្ចប់ និងជញ្ជីងថ្លឹងគ្រឿងញៀនចំនួន១។ ៣-ឈ្មោះ HUANG LONG JIE ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិចិន មុខរបរបើកអនឡាញ ៤-ឈ្មោះ YANG XUAN HUAN ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិចិន មុខរបរអនឡាញ (២នាក់នេះ ដកហូតវត្ថុតាងរួមមានម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនចំនួន៨៥កញ្ចប់ (ក្នុងនោះមាន២កញ្ចប់ធំ), ថ្នាំញៀនគ្រាប់ MDMA ចំនួន៣២គ្រាប់, ជញ្ជីងថ្លឹងថ្នាំញៀន១គ្រឿង, ទូរស័ព្ទចំនួន៣គ្រឿង និងសម្ភារសម្រាប់វេចខ្ចប់មួយចំនួន), ៥-ឈ្មោះ CHU CHIN LIANG ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិចិន មុខរបរ ធ្វើការនៅខារ៉ាអូខេ ស៊ីអេច ដកហូតវត្ថុតាងរួមមាន ម្សៅក្រាមសថ្លាសង្ស័យ ជាសារធាតុញៀនចំនួន ១០ កញ្ចប់ ម្សៅកញ្ចប់សង្ស័យជាសារធាតុញៀនចំនួន៧កញ្ចប់ ថ្នាំញៀនគ្រាប់ MDMA ចំនួន ៣ គ្រាប់ និងទូរស័ព្ទ១គ្រឿង, ៦-ឈ្មោះ DU TONG GANG ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិ ចិន មុខរបរ មិនពិតប្រាកដ ដកហូតវត្ថុតាងរួមមាន ម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនចំនួន៤កញ្ចប់ ជញ្ជីងថ្លឹងថ្នាំញៀនច១គ្រឿង និងទូរស័ព្ទ១គ្រឿង ។ ៧-ឈ្មោះ REN JIN XIN ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិចិន មុខរបរ បើកអនឡាញ ៨.ឈ្មោះ DAI YONG ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិចិន មុខរបរបើកអនឡាញ (២នាក់នេះ ដកហូតវត្ថុតាងរួមមាន ម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនចំនួន២៨កញ្ចប់, ថ្នាំញៀនប្រភេទ (WY)ចំនួន២៨គ្រាប់ .ជញ្ជីងថ្លឹងថ្នាំញៀន២គ្រឿង និងសម្ភារសម្រាប់វេចខ្ចប់មួយចំនួនទៀត ។
ក្រោយឃាត់ខ្លួន សមត្ថកិច្ចបានកសាងសំណុំរឿង បញ្ជូនជនសង្ស័យ និងវត្ថុតាង ទៅកាន់សាលាដំបូងខេត្តតាមនីតិវិធី ៕