ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ខ្ទើយប្រុស២នាក់ ដើររកប្រុសស្នេហ៍រួមរ័ក តែរកបានហើយ ប៉ះចំចោរ វាយប្លន់មកម៉ូតូ១គ្រឿងទៅបាត់

381


កណ្តាល៖ នគរបាលស្រុកកោះធំ បានរាយការណ៍ករណីអំពើលួច(ម៉ូតូ) ដោយជនរងគ្រោះជាប្រុសខ្ទើយ បានស្វែងរកមនុស្សប្រុស មកលេងសើច លុះ ក៏បានជួបមនុស្សប្រុស២នាក់ ហើយពួកគេក៏បាន សាសងគ្នាជាមួយគ្នានៅតាមផ្លូវ ក៏ បបួលគ្នាទៅរួមរ័ក តែត្រូវជនល្មើស២នាក់នោះ ប្លន់យកម៉ូតូ ដែលកើតហេតុ ថ្ងៃទី៤ មករា ២០១៩ វេលាម៉ោង២០.៣០នាទី នៅចំណុចផ្លូវបេតុងសាលាចិន ស្ថិតនៅភូមិស្វាយតាមេឃឃុំកោះធំ(ខ)ស្រុកកោះធំ ខេត្តកណ្តាល ។

ជនរងគ្រោះ២នាក់ ១.ឈ្មោះអាង សំរេច ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ អ្នកផាត់មុខ នៅភូមិកោះថ្មី ឃុំកោះធំ(ក)ស្រុកកោះធំ (ខ្ទើយ) ។
២.ឈ្មោះស៊ុន ប៊ុនសាក់ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរផាត់មុខនៅភូមិកំពង់ស្វាយលើ ឃុំព្រែកថ្មី ស្រុកកោះធំ (ខ្ទើយ)។ ជនសង្ស័យ មិនស្គាល់អត្តសញ្ញាណ។ ភិនភាគម៉ូតូបាត់បង់ម៉ូតូ១គ្រឿង ម៉ាកហ៊្សូមមើ ពណ៌ទឹកក្រូចលាយខ្មៅ ពាក់ស្លាកលេខ កណ្ដាល 1W-4728 ។

នគរបាលបានប្រាប់ពីរឿងហេតុនេះថា ជនរងគ្រោះ ទាំង២នាក់ បានធ្វើដំណើរចេញពីស្ពានឆ្លងទន្លេបាសាក់កោះធំ តាមដងផ្លូវជាតិលេខ២១ ពីត្បូងមកជើង ដើម្បីមករកមនុស្សប្រុស មកលេងសើច លុះដល់ចំណុចក្រោយវត្តព្រែកតាដួង ក៏បានជួបមនុស្សប្រុស២នាក់ ដែលកំពុងជិះម៉ូតូសង់ស៊េរី២០១៥ ពណ៌ខ្មៅ ហើយពួកគេក៏បានសាសងគ្នាជាមួយគ្នានៅតាមផ្លូវ លុះមកដល់សាលាចិនស្វាយតាមេឃ ក៏ បបួលគ្នាទៅរួមរ័ក នៅផ្លូវបេតុងខាងត្បូងសាលារៀន ចូលទៅខាងកើតចម្ងាយប្រហែល១០០ម៉ែត្រ តែឈ្មោះអាន សំរេច មិនព្រមព្រោះផ្លូវងងឹតពេក ខ្លាចបាត់ម៉ូតូពេលមកដល់ ម៉ូតូប្រហែលមួយម៉ែត្រស្រាប់តែមនុស្សប្រុសនោះ បានដកកាំបិតប៉័ងតោ គំរាមរកកាប់ ដើម្បីយកម៉ូតូពេលនោះ មនុស្សប្រុសនោះ ក៏បានឡើងលើម៉ូតូម៉ាកZooMer.X ដែលជារបស់ឈ្មោះអាង សំរេច ឃើញដូច្នេះស៊ុន ប៊ុនសាក់ក៏បាន ឃាត់ម៉ូតូសង់ ស៊េរី២០១៥ របស់គ្នាវាម្នាក់ទៀត ហើយបានប្រវាយប្រតប់ យកសោម៉ូតូគ្នាវាបាន ជិះម៉ូតូដោលជើងបម្រុងនឹងរត់គេច តែត្រូវបានជនរងគ្រោះស្រែកថាចោរៗ ពេលនោះក៏បានរត់ចោលម៉ូតូម៉ាកហុងដាសេ១២៥ស៊េរី២០១៥ ពាក់ផ្លាកលេខ កណ្តាល 1T-7943បាត់ទៅ ។ បច្ចុប្បន្ន ជនរងគ្រោះ បានមកដាក់ពាក្យបណ្ដឹង នៅប៉ុស្ដិ៍កោះធំ(ខ) ហើយកម្លាំងជំនាញ កំពុងបន្ត ធ្វើការស៊ើបអង្កេត ស្រាវជ្រាវ និងកសាងសំណុំរឿង ដើម្បីបន្តចាត់ការតាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង