ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់យុវជនសង្ស័យម្នាក់ក្នុងចំណោម២នាក់ឆក់ទូរស័ព្ទ

162

ភ្នំពេញ : យុវជនសង្ស័យម្នាក់ក្នុងចំនោម២នាក់ធ្វេីសកម្មភាពឆក់ទូរស័ព្ទ ពីស្រ្តីម្នាក់បានសំរេចតែរត់មិនរួច នគរបាលចាប់បានម្នាក់ដោយយុវជន បេីកទៅបុកម៉ូតូកង់បីបណ្ដាល ដួលហេតុការនេះកេីតឡេីង កាលវេលាម៉ោង៨និង០០នាទីយប់ថ្ងៃទី០៤ ខែ មករា ឆ្នាំ ២០១៨នៅចំណុច មុខផ្ទះលេខ៣៨០ តាមផ្លូវ៤៨០ ក្រុម២១ ស្ថិតនៅភូមិ៣ សង្កាត់ផ្សារដេីមថ្កូវ ខណ្ឌចំការមន ។

ជនរងគ្រោះមានឈ្មោះ អុីវ ចន្ដា ភេទស្រី អាយុ៣៦ឆ្នាំ មុខរបរចុងភៅ ស្នាក់នៅភូមិដេីមអំពិល សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ ។

យុវជនសង្ស័យឈ្មោះ អាន ពុយ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរអ្នកអនាម័យ ស្នាក់នៅផ្ទះនៅអង្គការ ស្ថិតនៅភូមិព្រែកទាល់១ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យទី២ឈ្មោះ សុខ សម្បត្តិ ភេទប្រុស អាយុ២១ឆ្នាំមិនស្គាល់ទីលំនៅ(រត់គេចខ្លួបាត់)សមត្ថកិច្ចបានប្រាប់ថាកាលពីម៉ោង៨និង០០នាទីយប់ថ្ងៃកេីតហេតុខាងលេី មានស្រ្តី៣នាក់ម្ដាយ និងកូនស្រី២នាក់ជិះម៉ូតូម៉ាកYAMAHA GBIXពណ៍ក្រហមលាាយខ្មៅ ពាក់ស្លាកលេខភ្នំពេញ១GU-៤០៩១ជិះចេញពីម្ដុំរង្វង់ផ្សារដេីមថ្កូវ គោលបំណងទៅផ្សារដេីមគរ លុះមកដល់ចំណុចផ្លូវ៤៨០ ក្នុងទិសដៅពីកេីតមកលិច និងស្រ្តីជាម្ដាយជនរងគ្រោះ ដៃខាងឆ្វេងកាន់ទូរស័ព្ទដៃម៉ាកHUAWEIពណ៍ខ្មៅក៏មានយុវជនសង្ស័យ២នាក់ ជិះម៉ូតូហុងដាឌ្រីមសង់ សេ១២៥ពណ៍ក្រហម ពាក់ស្លាកលេខភ្នំពេញ១GX-២៣៨៨ស្របទិសគ្នា មកខាងឆ្វេងដៃឆក់យកទូរស័ព្ ទបានសំរេចហេីយ ជនសង្ស័យបេីកម៉ូតូរត់គេច តែបង្កការភ្ញាក់ផ្អេីលឆាឡាក៏យុវជនសង្ស័យ រត់បានប្រហែល២០០ម៉ែត្រ ជ្រុលទៅបុកម៉ូតូកង់បីដែល បត់ទទឹងផ្លូវកាត់ពីមុខ ទេីបជនសង្ស័យចាប់ហ្វ្រាំងមិនទាន់ ជ្រុលទៅបុកបណ្ដាលដួល ហេីយយុវជនសង្ស័យអ្នកបេីកម៉ូតូរត់គេចបាត់ នៅសល់សង្ស័យម្នាក់អង្គុយខាងក្រោយ និងដៃកាន់ទូរស័ព្ទអ្នករងគ្រោះ រួចស្រ្តីរងគ្រោះបានយក ទូរស័ព្ទម៉ាកHUAWEIយកមកវិញ តែគ្រាន់តែថតរូបជនល្មេីស ហេីយប្រលែងអោយទៅផ្ទះវិញ ដោយអាណិត សូមបញ្ជាក់ថាស្រ្តីរងគ្រោះ បានប្រលែងជនល្មេីស មុនពេលសមត្ថកិច្ចចុះទៅដល់ កន្លែងកេីតហេតុ ពេលសមត្ថកិច្ចចុះអន្តរាគមន៍ ឃេីញតែម៉ូតូជនសង្ស័យ ដាច់កន្ទុយម៉ូតូពីក្រោយ និងនាំជនរងគ្រោះមក ដាក់ពាក្យបណ្ដឹងរក្សាទុកនៅប៉ុស្តិ៍ ។

សមត្ថកិច្ចបន្តថាលុះព្រឹកឡេីងមានស្រ្តីម្នាក់ មកប៉ុស្តិ៍នគរបាលផ្សារដេីមថ្កូវ មកសុំម៉ូតូដែលក្មេងអង្គការខ្ចីជិះ ហេីយក្មេងនោះ មកប្រាប់ថាគ្រោះថ្នាក់ចរាចរណ៍ ហេីយម៉ូតូរក្សាទុកនៅប៉ុស្តិ៍ ហេីយសមត្ថកិច្ចយេីងបានរៀបរាប់ប្រាប់ថា ម៉ូតូខាងនេះ ជាករណីឆក់ទូរស័ព្ទពីស្រ្តីម្នាក់ កំពង់ជិះម៉ូតូពេលនោះ សមត្ថកិច្ចអោយម្ចាស់ម៉ូតូថា បេីមិនពាក់អោយចាប់អ្នកខ្ចីប្រគល់ អោយសមត្ថកិច្ចមក លុះដល់ម៉ោង២រសៀល ស្រ្តីម្ចាស់ម៉ូតូឃាត់ជនសង្ស័យ ប្រគល់អោយសមត្ថកិច្ចដេីម្បីបញ្ជាក់ថា គាត់មិនបានសមគំនិត ក្នុងករណីខាងលេីនេះទេ ហេីយសមត្ថកិច្ចយេីងសាកសួរនាំចប់ ឃាត់យុវជនសង្ស័យ និងដកហូតម៉ូតូខាងលេី កសាងសំណុំរឿង បញ្ជូលទៅអធិការដ្ឋានខណ្ឌចំការមន ដេីម្បីចាត់ការតាមនីតិវិធីច្បាប់ ។

អត្ថបទដែលជាប់ទាក់ទង