ក្រុមហ៊ុនជួសជុលគ្រឿងអេឡិចត្រូនិចហុយផ្សែង សង្ស័យទុស្សេខ្សែភ្លេីង
ភ្នំពេញ : នាយប់ម៉ោង៧បង្កការភ្ញាក់ផ្អេីលមានហុយផ្សែងខ្មៅ ឡេីងលេីមេឃហេីយបុគ្គលិកក្រុមហ៊ុន អត់នៅសមត្ថកិច្ចចុះអន្តរាគមន៍ និងសុំជំនួសរថយន្តពន្លត់អគ្គីភ័យមកបាញ់ទប់ស្កាត់ហេតុការនេះកេីតឡេីង កាលវេលាម៉ោង៧និង០០នាទីយប់ថ្ងៃទី០៥ ខែ មករា ឆ្នាំ ២០១៨នៅចំណុចផ្ទះលេខ៤៩C ក្រុមហ៊ុនសេវាកម្មជួសជុលទូរស័ព្ទរហ័ស Fixst តាមផ្លូវសុធារស ស្ថិតនៅភូមិ៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
បុរសឈ្មោះ យឹម លាង ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរបុគ្គលិក ក្រុមហ៊ុនខាងលេី ស្នាក់នៅក្រុមហ៊ុនបានប្រាប់ថា មុនកេីតហេតុខ្លួនមិនទាន់បិទហាងទេ ហេីយបានដេីរចេញពីហាងទៅទិញ អីហូបមិនឆ្ងាយពីហាង ទេស្រាប់តែមានគេផ្អេីលភ្លេីងឆេះ ហេីយក៏ប្រញ្ញាប់មកមេីលហាង ទេីបដឹងថាហាងឆេះចេញពី បន្ទប់ជួសជុលទូរស័ព្ទនិងគ្រឿង អេឡិចត្រូនិចផ្សេងរួចក៏យកបំពង់ ពន្លត់អគ្គីភ័យជាច្រេីនបំពង់ បាញ់តែនៅតែមិនទាន់រលត់ ផ្សែងកាន់តែខ្លាំងឡេីង និងហុយដល់ដំបូលជាន់ទី២ ក្រោយមកក៏មាន រថយន្តពន្លត់អគ្គីភ័យមកជាច្តេីនបំពង់ ។
សមត្ថកិច្ចបានសន្និដ្ឋានថា ករណីខាងលើនេះ អាចបណ្តាលមក ពីឆ្លងចរន្តអគ្គិសនីនៅបន្ទប់ជួសជុលគ្រឿងអេឡិចត្រូនិច តែរងចាំផ្នែកជំនាញធ្វេីការស្រាវជ្រាវបន្តសិន ហេីយនិងមានរថយន្តពន្លត់អគ្គីភ័យ សរុប៩ក្នុងនោះមានរថយន្តពន្លត់អគ្គីភ័យ របស់ស្នងការរាជធានីភ្នំពេញ ចំនួន៦គ្រឿងនិងរថយន្តក្រសួងមហាផ្ទៃចំនួន១គ្រឿង ហេីយរថយន្តកោះពេជ្រ ចំនួន២គ្រឿងនិងប្រេីប្រាស់រថយន្តចំនួន៣គ្រឿង និងអាចទប់ស្កាត់បាញ់រលត់ទៅវិញ នៅម៉ោង៧និង៣៥នាទីយប់ ហេីយសម្ភារៈខូចខាត ក្នុងបន្ទប់មានម៉ាសុីនជួសជុល និងទូរស័ព្ទនិងគ្រឿងម៉ាសុីនផ្សេងៗទៀត ក្នុងបន្ទប់ទាំងស្រុងហេីយក្នុងនោះ មិនមានអ្នកណារងរបួស ឬប៉ះពាល់ផ្ទះប្រជាពលរដ្ឋជិតខាងទេ ។