ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកកាសែតខ្មែរម្នាក់ធ្វើការឱ្យកាសែតបរទេស The Cambodia Daily បានទទួលមរណភាព

82


ភ្នំពេញ៖លោក សាំង សុឥន្ទរិទ្ធ អ្នកកាសែតជើងចាស់ ធ្វើការឲ្យ កាសែតបរទេស The Cambodia Daily ដែលមានបញ្ហា ជំងឺក្រលៀនធ្ងន់ធ្ងរ ទទួលមរណៈភាពហើយ នាម៉ោងជាង៩:០០យប់ ថ្ងៃទី៥មករានេះ។ សូមឱ្យវិញ្ញាណក្ខន្ធលោកទៅកាន់សុគតិភព។

គួរកត់សំគាល់ដែរថា៖នៅពេលមានជំងឺលោកត្រូវបានការ យកចិត្តទុកដាក់ជួយឧបត្ថម្ភថវិកា ពីថ្នាក់ដឹកនាំនិងមន្ត្រីរាជរដ្ឋាភិបាល ពីអង្គកាព័ត៌មានជាតិសម្រាប់ជួយ ព្យាបាលជំងឺលោកលើកលែង តែអង្គភាពដើមលោកទេ មិនជួយព្យាបាលហើយបញ្ឈប់ការងារថែមទៀត។

គួរបញ្ជាក់ថា៖នៅពេលមានជំងឺនិងមុនពេលស្លាប់លោក សាំង សុឥន្ទរិទ្ធ បានទទួលការយកចិត្តទុកដាក់ ពីថ្នាក់ដឹកនាំជាតិពីមន្ត្រីរាជរដ្ឋាភិបាល ពីអង្គការព័ត៌មាននានា ទោះបីលោកជាអតីតអ្កកាសែតប្រឆាំង រាជរដ្ឋបាលភិបាលក្ដីក៏ប្រសើេរ ជាងអ្នកកាសែតគាំទ្ររាជរដ្ឋាភិបាលដុះស្លែរដែរ។
គួររំលឹកថា៖លោក ខៀវ កាញារីទ្រដ្ឋមន្ត្រីក្រសួងព័ត៌មាន ធ្លាប់ឧបត្ថម្ភថវិកាចំនួន ៥០០០ដុល្លារ ប្រគល់ជូនលោកសាំង សុឥន្ទរិទ្ធ នៅក្នុងខែមិថុនា ឆ្នាំ២០១៨។
សម្តេចតេជោ ហ៊ុន សែន និង សម្តេចកត្តិព្រឹទ្ធបណ្ឌិត ធ្លាប់បានជួយឧបត្ថម្ភ ចំនួន ២ម៉ឺនដុល្លារ ប្រគល់ជូនគាត់ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨។
ក្នុងនោះស.ស.ស.ក យូរៗម្តងដើម្បីសុំជួយដោះស្រាយជីវភាព និងគ្រួសារ៕

អត្ថបទដែលជាប់ទាក់ទង