ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចេញពីគុក ប្រកបរបរចាស់ដដែល គាស់បង្អួចផ្ទះចូលលួចទ្រព្យសម្បត្តិ ត្រូវសមត្ថកិច្ចចាប់ខ្លួន ,

110


ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ត្រូវកម្លាំងនគរបាល ប៉ុស្តិ៍ព្រែកប្រា ចាប់ឃាត់ខ្លួនពី បទលួចមានស្ថានទម្ងន់ទោស ដោយសារការកាប់គាស់ទម្លុះទម្លាយ (ប្រើដៃទាញបង្អួចកញ្ចក់ផ្ទះឲ្យរបើកលួច ទ្រព្យសម្បត្តិ) នៅចំណុចផ្ទះលេខ៣៨ ផ្លូវលំ ភូមិអូរអណ្តូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ថ្ងៃទី ០៥ ខែមករា ឆ្នាំ២០១៩ ម៉ោង១៨និង០០នាទី ។

ជនសង្ស័យឈ្មោះ ស្រ៊ី សុភារ៉ាយុទ្ធ ភេទ ប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ។

ជនរងគ្រោះឈ្មោះ ប៉ាត់ ចំណាន ភេទ ប្រុស អាយុ ៣៣ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅចំណុចផ្ទះលេខ៣៨ ផ្លូវលំ ភូមិអូរអណ្តូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ។

កាលពីព្រលប់ថ្ងៃទី០២ ខែមករា ឆ្នាំ២០១៩ ជនរងគ្រោះបានចាក់សោរទ្វារផ្ទះ (ចំណុចកើតហេតុ) ហើយយកកូនសោទុកនៅលើតុ រួចក៏ចូលដេក រហូតដល់ម៉ោង២៣និង៤០នាទីថ្ងៃដដែល ស្រាប់តែជនសង្ស័យ ដើរមកចំហៀងផ្ទះខាងលើ ប្រើដៃទាញបង្អួចកញ្ចក់ឲ្យរបើកមួយផ្ទាំង ចូលទៅក្នុងផ្ទះលួចបានម៉ូតូ០១គ្រឿង ម៉ាក Honda Today ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ ១DA-២៣៦២ លេខតួ១០១៩៧៩៣ លេខម៉ាស៊ីន ១១២៣៧១៨ និងកុំព្យូរទ័រ ១គ្រឿង ម៉ាក Dell ពណ៌ទឹកប្រាក់ រួចជនសង្ស័យក៏យកកូនសោចាក់សោទ្វារផ្ទះ ជិះម៉ូតូយកទៅបញ្ចាំគេបានលុយ ៤០ដុល្លារ ស៊ីចាយអស់ ចំណែកកុំព្យូទ័រជនសង្ស័យ យកទៅឲ្យក្មេងប្រុស មិនស្គាល់ឈ្មោះបាត់។ លុះដល់ថ្ងៃទី ០៥-០១-២០១៩ ម៉ោង១៨និង០០នាទី សមត្ថកិច្ចយើងស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យនៅភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ បញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីចាត់ការតាមច្បាប់។

ជនសង្ស័យធ្លាប់ជាប់ពន្ធនាគារព្រៃស រយៈពេល១ឆ្នាំ ក្នុងឆ្នាំ២០១៧ ពីបទលួច មានស្ថានទម្ងន់ទោស និងធ្លាប់ប្រើប្រាស់គ្រឿងញៀន។

អត្ថបទដែលជាប់ទាក់ទង