ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្បួន​រថយន្តដង្ហែរ របស់ខេត្តព្រះវិហារ អបអរសាទរខួបទី ៤០ទិវាជ័យជម្នះ៧មករា​ បែងចែកជាបីផ្នែក​​​ ក្បាល ដងខ្លួន និងកន្ទុយនាគ មានអត្ថន័យដ៏ស៊ីជម្រៅ ពាក់ព័ន្ធនឹងថ្ងៃរំដោះ៧មករា និងការរីកចំរើនរបស់ប្រទេសជាតិ

348

ព្រះវិហារ៖ ក្បួន​រថយន្តដង្ហែរ របស់ខេត្តព្រះវិហារ អបអរសាទរខួបទី ៤០ទិវាជ័យជម្នះ៧មករា​ ជ័យជម្នះ៧មករា​១៩៧៩-២០១៩ បែងចែកជាបីផ្នែក​​​ ក្បាល ដងខ្លួន និងកន្ទុយនាគ ដែលបានបង្កប់នូវ

អត្ថន័យដ៏ស៊ីជម្រៅ ពាក់ព័ន្ធនឹងថ្ងៃរំដោះ៧មករា និងការរីកចំរើនរបស់ប្រទេសជាតិក្នុងរយៈពេល៤០ឆ្នាំមកនេះ។

  ខាងក្រោមនេះជាសេចក្តីអត្ថាធិបាយ ក្បួន​រថយន្តដង្ហែរ របស់ខេត្តព្រះវិហារ  អបអរសាទរខួបទី ៤០ទិវាជ័យជម្នះ៧មករា​១៩៧៩-២០១៩​ ដែលមានអត្ថន័យដូចខាងក្រោមនេះ៖

  ១/​ នាគក្បាលប្រាំពីរក្នុងរចនាបទប្រាសាទព្រះវិហារ កំពុងបេីកពពារដ៏មានរិទ្ធអំណាចដឹកនាំក្បួនរថយន្តខេត្តព្រះវិហារភ្ជាប់ជាមួយផែននៃក្បូរក្បាច់រចនាយ៉ាងល្អប្រណិតរំលេចរូបថតសម្តេចទាំង២​ ដែលជាវិរៈជនឆ្នេីមក្នុងការរំដោះជាតិទឹកដី និងនាំមកនៅសុខសនិ្តភាព​​ ហែរហមអមមកជាមួួយជេីងពានមាសទម្រស្លាកសញ្ញាខួបទី៤០នៃថ្ងៃជ័យជម្នះ៧មករា​ ដែលមានរយៈពេល៤ទសវត្សប្រកបដោយជាញជ័យ​កន្លងទៅក្នុងដំណេីរ ឆ្ពោះទៅមុខក្នុងអត្ថន័យខ្ពង់ខ្ពស់បំផុត​។​ នាគជានិមិត្តរូបនៃភាពត្រជុំត្រជាក់ ភាពរឹងមាំអមតៈនៃការការពារ​ និងថែរក្សាប្រកបសុខសន្តិភាព ដោយតេជៈមហិទ្ធិឫទ្ធ និងជាតំណាងអោយភាពគង់វង់យូអង្វែងនៃការដឹកនាំប្រកបដោយភាពអង់អាចក្លាហាន​ ។

២/​ ផ្នែកទី២ ដងខ្លួននាគជាទម្ររយ៉ាងរឹងមាំកំពុងទ្រទ្រង់ភ្នំ២បន្តបន្ទាប់គ្នាគឺភ្នំត្បែង​មានជ័យ និងភ្នំដងរែក​​ ដែលកាន់តែអស្ចារ្យទៅទៀតនោះគឺនៅលេីកំពូលភ្នំទាំង២មានអច្ឆរិយ្យស្ថាបត្យកម្មដ៏ល្បីល្បាញគឺប្រាង្គប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌពិភពលោក​​ដែលបានចុះបញ្ជីនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ ដោយ unesco និងភ្ជាប់ដោយមហាកំផែងដ៏អស្ចារ្យនៃរាជធានីចាស់កោះកែរ ដែលនៅលើកំពូលនៃប្រាសាទមានព្រាបសកំពុងហោះត្រដាងស្លាបក្នុងអត្ថន័យសិរីភាព សុខសន្តិភាព បរិបូរណ៍នៃប្រទេសកម្ពុជា​​ បង្កេីតអោយមានក្តីសុខសប្បាយក្រោមការចូលរួមយ៉ាងសកម្មពីកងកំលាំងប្រដាប់អាវុធទាំង៣ប្រភេទ កម្មករ​​​ កសិករ​ បញ្ញាវ័ន្ត ជនជាតិដេីម​ភាគតិច​​​ យុវជន យុវនារី ព្រះសង្ឃ ដែលសមាសភាពទាំងអស់នេះជាកំលាំងស្នូលយ៉ាងសំខាន់នាំអោយមានអ្វីៗគ្រប់យ៉ាងក្រោយពីជ័យជម្នះ៧មករា ដែលតំណាង​ដោយនារីចំនួន៧នាក់មានសម្លៀកបំពាក់ ៧ពណ៌តំណាងអោយសិរីសួស្តីទាំង៧ថ្ងៃ​​។​ នៅជុំវិញខ្លួននាគនាំរថយន្តក៏មានការតំបង្ហាញរូបថតចំនួន១៤ផ្ទាំងដែលបង្ហាញពីវិវឌ្ឍនៈភាពរីកចម្រើនលេីគ្រប់វិស័យក្នុងទឹកដីខេត្តព្រះវិហារ​​ក្នុងរយៈពេល ៤០ឆ្នាំដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា  និងបង្ហាញអក្សរថា​ ខេត្តព្រះវិហារអបអរសាទរខួបលេីកទី៤០ទិវាជ័យជម្នះ៧មករា​ ១៩៧៩​-២០១៩ 

៣/​ ផ្នែកកន្ទុយនាគ ដែលមានដាក់បញ្ឍរឡេីងដោយ​ ទង់ជាតិ​ ទង់សាសនា​​​ ទង់ព្រះមហាក្សត្រ​​ ក្នុងអត្ថន័យព្រះរាជាណាចក្រកម្ពុជាប្រកបដោយឯករាជ សន្តិភាព​​​​ សេរីភាព ប្រជាធិបតេយ្យ​​ អព្យាក្រឹត​​​​ និងវឌ្ឍនភាពសង្គម៕

 

អត្ថបទដែលជាប់ទាក់ទង