កសិដ្ឋានចិញ្ចឹមជ្រូក នៅប្រទេសចិន ដុចកម្ទេចនិងកប់ជ្រូកចោលអស់ចំនួនបីមុឺនក្បាល
ភ្នំពេញ៖ កសិដ្ឋានចិញ្ចឹមជ្រូកដ៏ធំមួយ នៅប្រទេសចិន បានដុចកម្ទេច និងកប់ជ្រូកចោលអស់ចំនួនបីមុឺនក្បាលរួចហេីយ ដោយសារតែមានជម្ងឺឆ្លងដ៏កាចសាហាវ។
យោងតាមផេកហ្វេសប៊ុករបស់ឧកញ៉ាម៉ុងឬទ្ទី នៅថ្ងៃទី៦ខែមករាបានសរសេរថា “យោងតាមប្រភពព័ត៌មាន មកពីប្រទេសចិន បានអោយដឹងថា កសិដ្ឋានចិញ្ចឹមជ្រូកដ៏ធំមួយ ដែលមានជ្រូកចំនួនបួនមុឺនក្បាលបានដុចកំទេច និងកប់ជ្រូកចោលអស់ចំនួនបីមុឺនក្បាលរួចហេីយ ដោយសារតែមានជម្ងឺឆ្លងដ៏កាចសាហាវឈ្មោះ ប៉េសអាហ្វិក(African Swine Fever) ជាអក្សរកាត់ ASF និងមានកសិដ្ឋានចិញ្ចឹមជ្រូកជាច្រើនទៀត ដែលបានអនុវត្តន៍ដូចគ្នានេះដែរ ។
អាស្រ័យហេតុដូចខាងលើនេះសុំបងប្អូនកសិករ ដែលប្រកបមុខរបរ ចិញ្ចឹមជ្រូកខ្នាតតូច ខ្នាតមធ្យម និងខ្នាតធំទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជាយើង សូមមេត្តាបង្កេីនការប្រុងប្រយ័ត្នលេី ជីវភាពសុវត្ថិភាព កុំធ្វេសប្រហែសឲ្យសោះ តែបេីមានជម្ងឺឆ្លងណាក៏ដោយ ចូលទៅក្នុងកសិដ្ឋានរបស់បងប្អូន សូមមេត្តាអនុវត្តន៍ដូចរូបភាពនេះ ដេីម្បីកុំអោយមានគ្រោះថ្នាក់ មកដល់អ្នកបរិភោគ សុំអរគុណទុកជាមុនដល់បងប្អូនទាំងអស់គ្នា” ៕