ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកអភិបាលរាជធានីភ្នំពេញ បានអញ្ជើញចុះ ត្រួតពិនិត្យក្បូនរថយន្តរបស់រដ្ឋបាលរាជធានីភ្នំពេញ សម្រាប់កម្មវិធីថ្ងៃ ៧មករា

107

ភ្នំពេញ៖ នារសៀល ថ្ងៃអាទិត្យ ទី៦ ខែមករា ឆ្នាំ២០១៩នេះ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញចុះត្រួតពិនិត្យក្បូនរថយន្តរបស់រដ្ឋបាលរាជធានីភ្នំពេញ សម្រាប់កម្មវិធីថ្ងៃ ៧មករា ខាងមុខនេះ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

ក្នុងឱកាសនោះដែរ លោកអភិបាលក៏បានពិនិត្យ ពីសន្តិសុខសណ្តាប់ធ្នាប់ ។ លោកអភិបាល អភិបាលរង មន្ត្រីក្រោមឱវាទបានចូលរួម ក្នុងពិធីក្រុងពាលីសុំសេចក្តីសុខ សប្បាយដើម្បីឲ្យខួបលើកទី៤០ នៃទិវាជ័យជម្នះ ៧មករា ប្រព្រឹត្តដោយរលូន ក្រោមអធិបតីសម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា។

មានជ័យជម្នះ ៧មករា ១៩៧៩ ទើបមានការអភិវឌ្ឍ រីកចម្រើនដូចសព្វថ្ងៃ!
នៅតែមួយ ថ្ងៃទៀត ខួបលើកទី៤០ នៃទិវាជ័យជម្នះ ៧មករា នឹងចូលមកដល់ ហើយអ្វីដែលយុវជន សិស្សានុសិស្សជំនាន់ក្រោយត្រូវចងចាំនោះ គឺការរំដោះបានប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានសម្លាប់ជីវិតប្រជាជនខ្លួនឯងជាង ៣លាននាក់ រយៈពេល ៣ឆ្នាំ ៨ខែ ២០ថ្ងៃ៕

អត្ថបទដែលជាប់ទាក់ទង