ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

យុវជនម្នាក់ធ្លាក់ពីលើជាន់ទី៤ នៃអគារអ៊ីអន១ បណ្តាលអោយស្លាប់ មិនទាន់ដឹងថាជាករណីអត្តឃាត ឬឃាតកម្ម

97


ភ្នំពេញ ៖ ផ្អេីលទាំងកណ្ដាលយប់ ខណៈមានយុវជនម្នាក់បានធ្លាក់ពីលើជាន់ទី៤ នៃអាគារផ្សារទំនេីប AEON ទី១ ដោយមិនទាន់ដឹងថាមូលហេតុ ច្បាស់លាស់ នៅឡេីយនោះទេ បង្កការភ្ញាក់ផ្អើលឡេីង កាលពីវេលាម៉ោង១០:៤០នាទីយប់ ថ្ងៃអាទិត្យ ទី០៦ ខែមករា ឆ្នាំ២០១៩នេះ ស្ថិតនៅផ្លវព្រះសុធារស ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

សពបុរសខាងលេី នៅមិនទាន់មានអ្នកស្គាល់អត្តសញ្ញាណនៅឡើយទេ អាយុប្រហែល២០ឆ្នាំជាង ។
តាមការបំភ្លឺពីសាក្សីនៅកន្លែងកើតហេតុ បានប្រាប់សមត្តកិច្ចឲ្យដឹងថា នៅវេលាម៉ោងខាងលើ គេបានឃើញបុរសម្នាក់ធ្លាក់ពីលេីផ្សារទំនេីប ជាន់ទី៤ ចុះក្រោមបោកក្បាល ហើយអ្នកដែលបានឃេីញនាំគ្នាស្ទុះចេញទៅមើល ឃើញបុរសម្នាក់នោះដេកស្ដូកស្ដឹង និងមានឈាមហូរចេញពីក្បាល តែមិនមានអ្នកណាហ៊ានប៉ះពាល់ទេ ទេីបបង្កឲ្យមានការភ្ញាក់ ផ្អេីលឡេីង និងរាយការណ៍ប្រាប់សន្តិសុខផ្សារទំនេីប AEON និងសមត្ថកិច្ចមូលដ្ឋានឲ្យបានដឹងផងដែរ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះទៅដល់កន្លែងកេីតហេតុផងដែរ តែខាងក្រុមសន្តិសុខផ្សារទំនេីប AEON មិនអនុញាតិអោយក្រុមអ្នកយកព័ត៌មានចុះផ្ដិតយករូបភាពនោះឡេីយ ហាក់បីដូចជា មានការលាក់បាំង មិនឲ្យក្រុមអ្នកសារព័ត៌មានដឹងពីមូលហេតុនឹងដំណេីររឿងនេះឡេីយ។
ជនរងគ្រោះស្លៀកពាក់ ខោខ្លី ពណ៍ខៀវ អាវយឺត ដៃខ្លីពណ៍ខៀវ និងមិនមែនជាបុគ្គលិកផ្សារទំនេីប AEON នោះទេ គឺប្រជាពលរដ្ឋដើរមកពីខាងក្រៅ ឡើងទៅលើជាន់ទី៤ លោតសម្លាប់ខ្លួនតែម្តង ។
បច្ចុប្បន្ន សពកំពុង រង់ចាំខាងសមត្ថកិច្ចជំនាញចុះមកត្រួតពិនិត្យ និងធ្វេី កោសល្យវិច័យ រួចរងចាំស្វែងរក បងប្អូន ឬ សាច់ញាតិ ក្រុមគ្រួសារ មកយកទៅធ្វើបុណ្យតាមប្រពៃណី ។
ជាមួយនោះផងដែរ សមត្តកិច្ចបាន និងកំពុងអំពាវនាវ ដល់បងប្អូនណាដែលបាត់សមាជិកគ្រួសារ ដូចភិនភាគបានរៀបរាប់ខាងលើ មេត្តាទៅទាក់ទងមកសមត្ថកិច្ចប៉ុស្តិ៍នគរបាលទន្លេបាសាក់ ឬសមត្ថកិច្ច ខណ្ឌចំការមន ដេីម្បីទទួលយកសពយកទៅធ្វេីបុណ្យតាមប្រពៃណី៕

អត្ថបទដែលជាប់ទាក់ទង