ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រឹត្តិការណ៍«ថ្មើរជើងប្រវត្តិសាស្ត្រលើកដំបូង» អ្នកចូលរួមលើសការគិតទុក

107


​ឧត្តរមានជ័យ: ព្រឹត្តិការណ៍ប្រកួតកីឡា «ថ្មើរជើងប្រវត្តិសាស្ត្រ»ដែលជាប្រភេទកីឡានិងទេសចរណ៍
ដែលធ្វើនៅតំបន់ភ្នំដងរែក កាលពីថ្ងៃទី៥មករានោះ ចំនួនអ្នកចូលរួមចំនួន១.៣០០នាក់ឯណោះ ។
​នេះជាចំនួនច្រើនដែលហួសពីការគិតទុក ។ ព្រឹត្តិការណ៍នហបង្កើតឡើងក្នុងគោលដៅកីឡា និង ទេសចរណ៍ដែលបង្កើតឡើងដោយក្រសួងទេសចរណ៍ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា រដ្ឋបាលខេត្ត
ឧត្តរមានជ័យ សាលាស្រុកអន្លង់វែង និង មជ្ឈមណ្ឌលសន្តិភាពអន្លង់វែង នៃមជ្ឈមណ្ឌល ឯកសារកម្ពុជា។
​លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានចាត់ទុកថា នេះជាការចាប់ផ្តើមថ្មីសម្រាប់ស្រុកអន្លង់វែង ដើម្បីគាំទ្រដល់សន្តិភាព សន្តិសុខ និងវិបុលភាព នៅក្នុងតំបន់តស៊ូចុងក្រោយនៃចលនាខ្មែរក្រហម។ព្រឹត្តិការណ៍នេះត្រូវបានប្រសិទ្ធិនាមថា «ថ្មើរជើងប្រវត្តិសាស្ត្រលើកដំបូង»ដែលមានអ្នកចូលរួម ច្រើនលើសការរំពឹងទុក គឺរហូតទៅដល់ទៅជាង១.៣០០នាក់ ដែលក្នុងនោះ មានអ្នកដើរថ្នើរជើងឡើងភ្នំ ៦០០នាក់ សិស្សានុសិស្ស និង ប្រជាពលរដ្ឋថៃ ជាង២០០នាក់ ព្រមទាំងសារព័ត៌មាននិង ទូរទស្សន៍ល្បីៗរបស់ប្រទេសថៃចូលរួមផងដែរ។
នេះជាព្រឹត្តិការណ៍បែបទេសចរណ៍ ដែលបង្កើតឡើងក្នុងគោលបំណងសំខាន់ ៣គឺ ទី ១ ទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិ ឲ្យចាប់អារម្មណ៍តំបន់ប្រវត្តិសាស្ត្រដែល ជាតំបន់បញ្ចប់សង្គ្រាម ចុងក្រោយរបស់ខ្មែរក្រហម ដើម្បីដឹងពីអត្ថន័យពិត នៃការរស់នៅរបស់ខ្មែរក្រហម នៅលើភ្នំដងរែកនិងមូលហេតុចម្បង ដែលនាំឲ្យខ្មែរក្រហម បែកបាក់គ្នា និងត្រូវបានផ្តួលរំលំ។
ទី ២ ចង់អប់រំដល់ប្រជាពលរដ្ឋឲ្យយល់ដឹង អំពីសម័យកាលដ៏ខ្មៅងងឹត នៃសោកនាដកម្មសម័យប៉ុល ពត ហើយរំឭកឲ្យពួកគាត់ រួមគ្នាការពារទឹកដី សន្តិភាព ចៀសវាងអំពើអាក្រក់ និងប្រល័យពូជសាសន៍។ ទី ៣ចង់ឲ្យតំបន់ទល់ដែនក្លាយទៅ ជាតំបន់មានសកម្មភាពរស់រវើក ដើម្បីជាការលើកទឹកចិត្តដល់អ្នករស់នៅ
ទល់ដែនអភិវឌ្ឍនៅព្រំដែន និងដើម្បីឲ្យគេដឹងថាតំបន់ភ្នំដេរែក មិនមែនជាតំបន់នោះទេតែជាតំបន់ស្ថិតក្នុងដែន
អធិបតេយ្យភាពរបស់កម្ពុជា ។

អត្ថបទដែលជាប់ទាក់ទង