ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វាយកូនឃ្លីលើតុពានរង្វាន់សម្ដេចក្រឡាហោម ក្រសួងមហាផ្ទៃឈរកំពូលតារាងទៀត

275

​ភ្នំពេញ:ការប្រកួតកីឡាវាយកូនឃ្លីលើតុពានរង្វាន់ សម្ដេចក្រឡាហោមស ខេងលើទី៣ដែលចាប់ផ្ដើមពីថ្ងៃទី៥មកនោះបាន បញ្ចប់ហើយនៅវេលាថ្ងៃត្រង់ថ្ងៃទី៧មករា ។
​លោកឧត្តមសេនីយ៍ឯកជា ប៊ុនហេងប្រធានអង្គភាព កីឡាអគ្គស្នងការនគរបាលជាតិ ព្រឹត្តិការណ៍នេះ
មានកីឡាករ-កីឡាការិនី ចូលរួមចំនួន១០៩រូបក្នុងនោះ កីឡាការិនីចំនួន៩រូប គឺមានចំនួនលើសពីចំនួនកីឡាករ-
កីឡាការិនីដែលចូលរួម ប្រកួតជើងឯកជាតិកន្លងមក ។
​លោកបន្តថាព្រឹត្តិការណ៍នេះ ធ្វើឡើងដើម្បីអបអរសាទរជ័យជំនះ លើតី៤០ថ្ងៃរំដោះ៧មករា(១៩៧៩-
២០១៩) ។កីឡាករ-កីឡាការិនីទាំង១០៩រូបនេះ មកពីសមាគម-ក្លិបចំនួន១១ ។ចំពោះវិញ្ញាសាដែលដាក់ឲ្យ
ប្រកួតមានចំនួន៦គឺវិញ្ញាសា ឯកត្តជនអាយុ៥០ឆ្នាំឡើង វិញ្ញាសាឯកត្តជនអាយុ៥០ឆ្នាំចុះ វិញ្ញាសាអយុក្រោម
៣០ឆ្នាំ វិញ្ញាសា្ឯកត្តជននារី វិញ្ញាសាវាយគូ និងវិញ្ញាសាវាយគូចម្រុះ ។
​ចំពោះលទ្ធផលនៃការប្រកួតក្រសួងមហាផ្ទៃដណ្ដើមបានមេដាយលើសគេ មេដាយ មាស២ ប្រាក់៣ សំរឹទ្ធ៣ – ក្លិបអលស្តារ ប្រាក់១ សំរឹទ្ធ២ – ក្លិបកីឡាមានជ័យ មាស២ ប្រាក់១ – ក្លិចកីឡា ស៊ីធីស្ពត មាស១ សំរឹទ្ធ១ – អគ្គស្នងការនគរបាលជាតិ មាស១ – អង្គភាព អ.គ.រ ប្រាក់១ ។
​លោកឧត្តមសេនីយ៍ឯកជា ប៊ុនហេងអះអាងថានៅមុនបុណ្យ ចូលឆ្នាំប្រពៃណីខ្មែរឆ្នាំនេះ លោកនឹង
រៀបចំព្រឹត្តិការណ៍ ប្រកួតវ័យយុវជន អាយុ១៥ឆ្នាំនិង១៨ឆ្នាំ ។
​សូមបញ្ជាក់ថាក្នុងការប្រកួតនេះ រង្វាន់អមមេដាយមាសមានចំនួន១.០០០.០០០រៀល អមមេដាយ
ប្រាក់ចំនួន៦០០.០០០រៀល និង អមមេដាយសំរិទ្ធ១០០.០០០រៀល ។ចំពោះចំណាត់ថ្នាក់លេខ៤មានរង្វាន់
លើកទឹកចិត្ត២០០.០០០រៀល ។

អត្ថបទដែលជាប់ទាក់ទង