ឃុំខ្លួនយោធាម្នាក់ ជាអតីតប្តីដើម ចាក់សម្លាប់ប្ដីក្រោយ ជាជនជាតិចិន
ភ្នំពេញ៖ តុលាការក្រុងភ្នំពេញ នៅរសៀលថ្ងៃទី៧ ខែមករា ឆ្នាំ២០១៩
សម្រេចឃុំខ្លួនដាក់ពន្ធនាគារ បុរសម្នាក់មានតួនាទីជាពេទ្យទាហាន ដែលយក កាំបិតចាក់ បុរសជនជាតិចិន ជាប្ដីក្រោយរបស់អតីតប្រពន្ធ និងម្តាយក្មេក ឱ្យរបួសធ្ងន់។
យោងតាមមាត្រា២០០ នៃក្រមព្រហ្មទណ្ឌឃើញថា បុរសរូបនោះត្រូវចោទប្រកាន
ពីបទឃាតកម្មគិតទុកជាមុន ហើយប្រសិនបើតុលាការ រកឃើញពិរុទ្ធដូចការចោទប្រកាន់ ជនជាប់ចោទអាច ប្រឈម នឹងការជាប់ពន្ធនាគារអស់មួយជីវិត។
កម្លាំនគរបាលអធិការដ្ឋាននគរបាលស្រុកសង្គមថ្មី នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ អនុវត្តតាមបញ្ជារឩត្ដមសេនីយ៍ទោ យិន ចំណាន ស្នងការនគរបាលខេត្ត សហការជាមូយកម្លាំងជំនាញព្រហ្មទណ្ឌស្នងការដ្នាននគរបាលរាជធាណីភ្នំពេញ និងព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានស្រាវជ្រាវចាប់ជនសង្ស័យឈ្មោះ គង់ សល់ ភេទប្រុស អាយុ៣៧ឆ្នាំ ជាពេទ្យទាហាន តាមដីការតុលាការរាជធានីភ្នំពេញ ដែលប្រព្រិត្តល្មើសករណីឃាតកម្ម ជនសង្ស័យខាងលើនេះបានរត់មកលាក់ខ្លួនលើភ្នំ ស្ថិតក្នុងភូមិសាស្រ្តស្រុកសង្គមថ្មីបច្ចុប្បន្នស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានប្រគល់ជនសង្ស័យខាងលើនេះ ជូនកម្លាំងជំនាញស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងកកម្លាំងក្រសួង ដើម្បីបន្តចាត់ការតាមនីតិវិធី កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១៩កន្លងទៅ។
សូមជម្រាបថា នៅម៉ោងជាង៧យប់ ថ្ងៃចន្ទ ទី២៤ ខែធ្នូ ឆ្នាំ២០១៨ នៅត្រង់ចំណុចផ្ទះលេខ៧៩៣ (ហាង Family BBQ Buffet) ផ្លូវ១០១ ស្ថិតក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ បុរសជនជាតិចិន ដែលជាប្ដីក្រោយ បានស្លាប់ ដោយសារអតីតប្តីដើម បានលបចាក់សម្លាប់ ។ នៅមុនពេលកើតហេតុគេបានឃើញនារីរងគ្រោះ (ជាប្រពន្ធ) និងក្រុមគ្រួសារ (មានកូន២នាក់ និងស្ត្រីម្នាក់ទៀតជាម្ដាយ) បានជិះរថយន្ត Highlander មួយគ្រឿងមកហាងកើតហេតុខាងលើ ទើបមួយសន្ទុះក្រោយមក មានជនជាតិចិនដែលជាសង្សារ ជិះកង់មកតាមក្រោយ ទើបនាំគ្នាហៅស៊ុបហូបជុំគ្នា មួយសន្ទុះក្រោយមកស្រាប់តែលេចមុខជនដៃ ដល់ជិះម៉ូតូមួយគ្រឿង ម៉ាក PCX មិនចាំស្លាកលេខ កាត់មុខហាងមួយជុំ រួចទើបជិះយកម៉ូតូទៅទុកនៅខាងក្រោយរថយន្ត ដែលគេចតចោលនៅក្បែរហាងខាងលើ រួចដើរចូលទៅក្នុងហាង ស្របពេលនោះដែលក្រុមនារីរត់តុ ក៏បានសាកសួររកថា អញ្ជើញពិសាអ្វីដែរ តែបុរសដៃដល់ មិនឆ្លើយតបនោះទេ បែរជាប្រញ៉ាប់ដើរសំដៅទៅរកបុរសជនជាតិចិនរងគ្រោះ ដែលកំពុងអង្គុយហូបស៊ុបជាមួយប្រពន្ធ និងកូនរួមទាំងម្ដាយក្មេក រួចធ្វើសកម្មភាពដកកាំបិតដែលទុកនៅក្នុងកាបូបស្ពាយនោះ ចាក់ទៅលើជនជាតិចិនជាច្រើនកាំបិត បណ្ដាលឲ្យរងរបួសធ្ងន់ ហូរឈាមពេញហាង ចំណែកឯនារីជាប្រពន្ធ និងស្ត្រីជាម្ដាយក៏ត្រូវបានបុរសជាប្ដីនោះ ចាក់ជាច្រើនកាំបិត បណ្ដាលឲ្យរបួសធ្ងន់ទាំង២នាក់នោះ។
ក្រោយពីធ្វើសកម្មភាពចាក់ទៅលើមនុស្ស៣នាក់ខាងលើ បណ្ដាលឲ្យរងរបួសធ្ងន់ហើយ ជនដៃដល់បានដើរចេញពីហាងខាងលើទៅយកម៉ូតូវិញ ស្របពេលជាមួយគ្នានោះមានភ្ញៀវ និងបុគ្គលិកក្នុងហាង បានរត់ចេញមកជួយចាប់ដែរ តែដោយសារតែឃើញកាំភ្លើងនៅជាប់ចង្កេះរបស់ជនដៃដល់នោះ ទើប មិនមានអ្នកណាហ៊ានចូលទៅឃាត់ និងចាប់ឡើយ ទើបបណ្ដោយឲ្យជនដៃដល់ឡើងជិះម៉ូតូចេញទៅបាត់។
បន្ទាប់មកស្ត្រីជាប្រពន្ធ និងស្ត្រីជាម្ដាយដែលរងរបួស ត្រូវបានគេដឹកតាមម៉ូតូទៅសង្គ្រោះភ្លាមៗ នៅឯគ្លីនិកឯកជន រីឯបុរសជនជាតិចិនត្រូវបានបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យរុស្ស៊ី តែបានស្លាប់បាត់បង់ជីវិតពេលបញ្ជូនទៅដល់មន្ទីរពេទ្យ៕