ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្លាំងកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ សហការបង្ក្រាប បទល្មើសព្រៃឈើគ្មានលិខិតអនុញ្ញាតចំនួន ០២ទីតាំង

64


ពោធិ៍សាត់៖ នៅវេលាម៉ោង ១៣ និង ៣០នាទី ថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៩ កម្លាំងកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ និងកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី ចាន់ សាខឿន ស្នងការរង ស្នងការដ្ឋានបច្ចេកទេស សន្តិសុខកងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយផ្នែករដ្ឋបាលព្រៃក្រគរ និងមានការចូលរួមពីលោកមេភូមិ-មេឃុំ បានចុះបង្ក្រាបបទល្មើសព្រៃឈើ ដោយឆែកឆេររោងម៉ាស៊ីនទុកឈើគ្មានលិខិតអនុញ្ញាតចំនួន ០២ទីតាំង នៅចំណុចលេខ (០៨៩៦៩-៥៣៤២៥) ស្ថិតក្នុងភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ រួមទាំងដកហូតបានឈើមូលប្រភេទ (រកា និងសាឡាត់) ចំនួន ៥០៥កំណាត់ក្នុងទីតាំងទី១ និង ឈើមូលប្រភេទ (រកា និងសាឡាត់) ចំនួន ១០៤ កំណាត់ ក្នុងទីតាំងទី២ ចំណែកម្ចាស់រោងម៉ាស៊ីនគេចខ្លួនបាត់។
បច្ចុប្បន្នវត្ថុតាងខាងលើ រក្សាទុកនៅកន្លែងកើតហេតុ ដើម្បីធ្វើការវាស់វែងនៅពេលក្រោយ។

អត្ថបទដែលជាប់ទាក់ទង