បំផ្ទុះគ្រាប់បែកអត្តឃាតវាយប្រហារមូលដ្ឋានរបស់ពួកឃឺត នៅប្រទេសស៊ីរី
Reuters៖ ក្រុមរដ្ឋអ៊ីស្លាមបាននិយាយថា កាលពីថ្ងៃច័ន្ទ ជនបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់របស់ពួកគេ បានសម្លាប់មនុស្សមួយចំនួន នៅមូលដ្ឋានយោធាមួយកន្លែង ក្នុងទីក្រុង Raqqa ប្រទេស ស៊ីរី ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមសកម្មប្រយុទ្ធដែលដឹកនាំដោយពួកឃឺត និងគាំទ្រដោយ អាមេរិក ។ កងកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF) ដឹកនាំដោយពួកឃឺត បាននិយាយថា ជនសកម្មប្រយុទ្ធម្នាក់ បានបំផ្ទុះគ្រាប់បែកអត្តឃាតមួយគ្រាប់ ដោយបានសម្លាប់ជនស៊ីវិលម្នាក់ និងបង្ករបួសស្នាមដល់ក្រុមសកម្មប្រយុទ្ធរបស់ពួកគេជាច្រើននាក់ ។ ទោះបីជា ក្រុម SDF មិនបានបញ្ជាក់ថា ការបំផ្ទុះនេះកើតឡើងនៅកន្លែងណាក៏ដោយ ប៉ុន្តែពលរដ្ឋនៃទីក្រុង Raqqa ២នាក់ បានប្រាប់ Reuters ថា ពួកគេបានលឺស្នូរបំផ្ទុះមួយ នៅកណ្ដាលទីក្រុង ដែលមានការិយាល័យយោធាមួយចំនួនស្ថិតនៅតំបន់នេះ ៕