ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អគ្គលេខាធិការថ្មីសហព័ន្ធកីឡាទូកកានូ និងរ៉ូវីងកម្ពុជាប្រកាសសងបំណុល ដែលសហព័ន្ធចាស់ជំពាក់គេ

397


​ភ្នំពេញ៖លោកឧត្តមសេនីយ៍ឯកជា ប៊ុនហេងដែលបានជាប់ឆ្នោត ជាអគ្គលេខាធិការសហព័ន្ធទូកកានូ និង រ៉ូវីញនៅក្នុងមហាសន្និបាតនាព្រឹកថ្ងៃទី៨មករានោះ បានប្រកាសជួយសងបំណុលនានា ដែលសហព័ន្ធចាស់ជំពាក់គេ ។

​តាមពិតអារឿងជំពាក់លុយគេវាជារឿងខ្លាំង ឬ ខ្សោយរបស់អគ្គលេខាធិការ ។នៅក្នុងរបាយការណ៍ហិរញ្ញ
វត្ថុរបស់សហព័ន្ធពីឆ្នាំ២០១៥ដល់ឆ្នាំ២០១៨មាន ចំណូល៤៤១.០០០.០០០រៀល ។ ជាមួយនឹងចំណូលប៉ុណ្ណេះសហ
ព័ន្ធបានចំណាយទៅវិញអស់ចំនួន៤៤៣.១៤៨.០០០រៀល ហេតុនេះសហព័ន្ធត្រូវជំពាក់គេ ចំនួន២.១៤៨.០០០រៀលទៀត ។ លោកឧត្តមសេនីយ៍ឯកជា ប៊ុនហេងបានប្រកាសថាបំណុលនេះ លោកទទួលសងទោះបីអាណត្តិមុន មិនមានឈ្មោះលោកនៅក្នុងសហព័ន្ធនេះក៏ដោយ ។

​សូមបញ្ជាក់ថាអាណត្តិមុននេះលោកមាស សារិនជាអគ្គលេខាធិការតែបន្ទាប់ពីឆ្លងកាត់មហាសន្និបាតនេះមកលោកមាស សារិនជាអនុប្រធាន អចិន្រ្តៃយ៍ក្នុងចំណោមអនុប្រធានចំនួន៥ ។អភិបាលរាជធានី-ខេត្តទាំង២៥បានក្លាយជាសមាជិកប្រតិបត្តិរបស់ សហព័ន្ធដែលអាណត្តិនេះមានសមាជិកប្រតិបត្តិចំនួន៣៣រូប ។

​អភិបាលរាជធានីភ្នំពេញគឺលោកឃួង ស្រេង និង លោកអភិបាលខេត្តកណ្ដាលគឺលោកម៉ៅ ភិរុណបានក្លាយជាអនុប្រធានសហព័ន្ធ ។ ចំពោះអភិបាលនៃខេត្តចំនួន២៣ទៀត គឺជាសមាជិកប្រតិបត្តិធម្មតា ។ សម្ដេចក្រឡាហោមស ខេងនៅកាន់ជាប្រធានសហព័ន្ធដដែល ឯ លោកនាយឧត្តមនាវីទៀ វិញនៅជាអនុប្រធានសហព័ន្ធ និង មាន
លោករដ្ឋមន្ត្រីពាណិជ្ជកម្មប៉ាន់ សូរស័ក្តិ ជាអនុប្រធានសហព័ន្ធដែរ ។

​លោកឧត្តមសេនីយ៍ឯកជា ប៊ុនហេងដែលក្លាយជាអគ្គលេខាធិការនោះ បានអះអាងថាលោកជាអ្នកកាន់កីឡាក្រសួងមហាផ្ទៃលោក មិនមានចរឹកចង់បានផលប្រយោជន៍ពីកីឡាឡើយ ។ទូកលោកពុំធ្លាប់កាន់នោះទេ តែលោកសន្យាថានឹងរួមចំណែកអភិវឌ្ឍន៍កីឡានេះ ។បញ្ហាបច្ចកទេសលោកមិនសូវដឹងទេ តែលោកនឹងជួយជាធនធានហើយសហព័ន្ធមួយនេះ ត្រូវរួមគ្នាធ្វើទាំងអស់គ្នាកុំនៅមើលបំណាំគ្នា ដើម្បីចាប់កំហុសគ្នា ។សូមបញ្ជាក់ថាកញ្ញាមាស តឿជាអគ្គហិរញ្ញឹករបស់សហព័ន្ធ ។
មហាសន្និបាតនេះធ្វើឡើងដោយមានការចូលរួម ពីសំណាក់លោកព្រំ ប៊ុណ្ណយីដែលជាតំណាងក្រសួងអប់រំយុវជន និងកីឡា និង មានការចូលរួមពីតំនាងគណៈកម្មាធិការជាតិអូឡាំពិកទៀតផង ។

អត្ថបទដែលជាប់ទាក់ទង