ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមជនជាតិចិនវាយគ្នាជាមួយក្រុមសន្តិសុខ ផ្អើលកោះពេជ្រ

122


ភ្នំពេញៈ ជនជាតិចិនមួយក្រុម បានរត់ប្រលែងគ្នាពេញផ្លូវ ស្របពេលសន្តិសុខកោះពេជ្រ២នាក់ ជិះម៉ូតូមកបុកត្រូវជនជាតិចិនម្នាក់ កកើតជាអំពើហិង្សា រវាងភាគីទាំងពីរ ជនជាតិចិន​មួយក្រុម វាយគ្នាជាមួយសន្តិសុខកោះពេជ្រ បណ្ដាលឲ្យមានមនុស្សរងរបួសធ្ងន់ស្រាលជិត១០នាក់ និងមានជនជាតិចិនម្នាក់ សន្លប់ស្ដូកស្ដឹង។

ហេតុការណ៍ហិង្សា បានកើតឡើង នៅម៉ោង ជាង១១យប់ ថ្ងៃពុធ​ ទី២៧ ខែមិថុនា​ ឆ្នាំ២០១៨នេះ ត្រង់ចំណុចមុខហាងយីហោ សៅដិន​ អ៊ិនធើណេសិនណល (Southern International) នៅ កោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ​។

ប្រភពព័ត៌មាន​ពីសន្តិសុខម្នាក់ ដែលត្រូវបានជនជាតិចិនវាយឲ្យរងរបួសបែកមុខ បានឲ្ដឹងថា នៅមុនពេលកើតហេតុ​ គាត់បានជិះម៉ូតូឌុបសន្តិសុខម្នាក់ទៀតធ្វើដំណើរចេញពីកន្លែងធ្វើការ បំណងជិះទៅស្កែនមេដៃចេញទៅផ្ទះ លុះធ្វើដំណើរ មកដល់មុខហាងយីហោ សៅដិន​ អ៊ិនធើណេសិនណល (Southern International)​ កន្លែងកើតហេតុ ស្រាប់តែមាន ជនជាតិចិនមួយក្រុម បានរត់ប្រលែងគ្នាពេញផ្លូវ ហើយក៏មានជនជាតិចិនម្នាក់រត់ក៏ទៅបុកម៉ូតូរបស់គាត់ ហើយក៏ប្រកែកតឹង​សរសៃក ដាក់គ្នា រហូតកើតជាហិង្សាមួយកើតឡើង។ ភ្លាមនោះស្រាប់តែមានបុរសជនជាតិចិន បើករថយន្ត ស៊េរីទំនើប២គ្រឿង ទៀត មួយគ្រឿង ម៉ាក ផុច ពណ៌ ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 2BA-0007 និងមួយគ្រឿងម៉ាក ស៊ីលីកា ពណ៌ទឹកប្រាក ពាក់ស្លាកលេខភ្នំពេញ 2V-9998 មកដល់កន្លែងកើតហេតុ រួចចុះពីលើរថយន្តនិងជនជាតិចិន ប្រមាណជាង២០នាក់ទៀត បានដេញវាយសន្តិសុខដែលជាម្ចាស់ម៉ូតូ បង្កឲ្យមាន ការភ្ញាក់ផ្អើលដល់ក្រុមសន្តិសុខកោះពេជ្រនាំគ្នាមកអន្តរាគមន៍ និងជួយឃាត់ផងដែរ តែដោយសារឃាត់មិនស្ដាប់ ទើបនាំគ្នាវាយគ្នាទៅវិញទៅមក បណ្ដាលឲ្យជនជាតិចិនម្នាក់ ដែលបើករថយន្ត ស៊េរីទំនើបនោះ បានសន្លប់ស្ដូកស្ដឹង​ និងរងរបួសទាំងសងខាង បែកមុខមាត់ជិត១០នាក់ទៀត ហើយក៏មានអ្នករបួសដែលជាសន្តិសុខកោះពេជ្រ ២នាក់ រងរបួសធ្ងន់ ត្រូវបានបញ្ជូន ទៅមន្ទីពេទ្យភ្លាមៗផងដែរ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះមកដល់ចំណុចកើតហេតុ ទាក់ហៅរថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យកាល់ម៉ែត មកយកជនជាតិចិនជើងខ្លាំងដែលសន្លប់ យកទៅមន្ទីរពេទ្យ បន្ទាប់មកសមត្ថកិច្ចក៏បានហៅភាគីទាំងសងខាងមកសម្រួលគ្នា តែនិយាយគ្នាមិនត្រូវ ទើបសមត្ថកិច្ចហៅភាគីទាំងសងខាងទៅប៉ុស្តិ៍នគរបាលទន្លេបាសាក់ ដើម្បីសាកសួរ​រកមូលហេតុ និងដោះស្រាយតាមផ្លូវច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង