ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នឹងមានទីលានប្រណាំងរថយន្តលំដាប់ពិភពលោក

133


ភ្នំពេញ៖
នៅប្រទេសកម្ពុជា ពុំទាន់មានទីលានប្រណាំងរថយន្តនៅឡើយទេ ប៉ុន្តែនៅពេលខាងមុខនេះ ប្រទេសកម្ពុជា នឹងមានទីលានប្រណាំងរថយន្តលំដាប់លេខ២ នៅលើពិភពលោក ដែលជាការវិនិយោគរួមគ្នារវាងក្រុមហ៊ុនចំនួន២ គឺក្រុមហ៊ុនម៉ុងឫទ្ធីគ្រុប ជាមួយនឹងក្រុមហ៊ុន YAMAMOTO ROCK PRODOUCTS Coltd​ ដែលមានទីតាំងនៅ ​ឃុំសែនដី​ ស្រុកសំរោងទង​ ខេត្ត​កំពង់​ស្ពឺ ។

បើយោងតាមគណនីហ្វេសប៊ុករបស់ឯកឧត្ដមបណ្ឌិត ម៉ុង ឫទ្ធី H.E Oknha Mong Reththy ដែលបានផ្សព្វផ្សាយកាលពីថ្ងៃទី៨ខែមករាឆ្នាំ២០១៩ បានឱ្យដឹងថា នៅវេលាម៉ោង​៥ល្ងាច​ថ្ងៃ​​ទី​៧​ ខែមករា​ ឆ្នាំ​ ២០១៩ ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ស្តីអំពី​គម្រោង​ សហប្រតិបត្តិការ​អាជីវកម្ម​សាងសង់​ទីលាន​ប្រណាំង​រថយន្ត​លំដាប់ថ្នាក់​លេខពីរ​លើពិភពលោក​ ជាលើកដំបូង​បំផុត​នៅលើ​ទឹកដី​ឃុំសែនដី​ ស្រុកសំរោងទង​ ខេត្ត​កំពង់​ស្ពឺ​ រវាង​ក្រុម​ហ៊ុន​ម៉ុង​ ឫទ្ធី​គ្រុប​ ជាមួយ​នឹង​ក្រុមហ៊ុន​​ YAMAMOTO ROCK PRODOUCTS Coltd​ គម្រោងកីឡា​យានយន្តនេះ​មិនសូវ​​ទទួលបាន​ប្រាក់​ចំណេញ​ច្រើននោះ​ទេ​​ តែវានឹងអាច​ធ្វើជា​ស្ពាន​ចម្លង​ឱ្យមានការ​ផ្សាផ្ជាប់​ការ​ទំនាក់ទំនង​រវាង​ក្រុម​កីឡាករ​​ប្រទេស​ទាំងពីរ​កម្ពុជា​-ជប៉ុន​រួម​ជាមួយ​នឹង​បណ្ដា​ប្រទេស​ជាច្រើន​ទៀត នៅលើពិភពលោក​​ ដែលប្រជាជន​​ស្រឡាញ់​ចូលចិត្ត​កីឡា​យានយន្ត​នេះផងដែរ​ ។

ក្រុមហ៊ុន​នេះ មានទីលាន​ប្រណាំង​រថយន្ត​ដូច​ខាងលើ​នេះ​មួយ​កន្លែង​ នៅប្រទេស​ជប៉ុន ​មានអាយុកាល​១៦ឆ្នាំ ​រួចមកហើយ យោងតាម​បទពិសោធន៍​នេះ​ ក្រុមហ៊ុន​យើង​ទាំង​ពីរ​បានឯកភាពគ្នា​ ចាប់ផ្តើម​សាងសង់​ទីលាន​ប្រណាំង​រថយន្ត​នេះ អស់​រយៈពេល​៧ខែ​កន្លងផុតទៅហើយ​ ទើបតែបានរៀបចំ​កិច្ចព្រមព្រៀង​ដើម្បី​ចុះ​ហត្ថលេខា​នៅថ្ងៃ​នេះ។​ ដោយសារ​តែ​យើងទាំងពីរ ​បាន​ផ្លាស់ប្ដូរ​ទស្សនកិច្ច​គ្នា​ទៅវិញ​ទៅ​មក​ ធ្វើ​ឱ្យភាគី​យើងទាំងពីរ ​កាន់តែ​មាន​ទំនុក​ចិត្ត​គ្នា​ទៅវិញទៅមក​ ៕

អត្ថបទដែលជាប់ទាក់ទង