ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមហ៊ុនចិន តែងតាំង​អតីតនាយករដ្ឋ​មន្ត្រី​ថៃ យីងឡាក់ ស៊ីណាវ៉ាត់ ជាប្រធាន​កំពង់ផែ​អន្តរជាតិ​ SICT នៅខេត្តក្វាងទុង

200


ប៉េកាំង៖ អតីតនាយករដ្ឋមន្ត្រី​ថៃលោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ ដែល​ធ្លាប់​មាន​ប្រវត្តិ​ជា​អ្នកជំនួយធំមួយក្នុងប្រទេសថៃដែរនោះ ត្រូវបាន​តែងតាំងឲ្យធ្វើជាប្រធានកំពង់ផែអន្តរជាតិ សានតូវ (Shahtou) ហៅកាត់ថា SICT ដែល​ជាកម្មសិទ្ធិរបស់ក្រុមហ៊ុនចិន Hutchison Port Holdings (HPH)។ នេះបើតាម​ការចេញផ្សាយដោយ​សារព័ត៌មាន Sea Trade និង South China Morning Post នាល្ងាចថ្ងៃអង្គារ ទី០៨ ខែមករា ឆ្នាំ២០១៩។

ការប្រកាសអំពីតំណែង​របស់លោកស្រី យីងឡាក់ ដែលពីដំបូងឡើយ​​ត្រូវបានគេអះអាងថា បាននិងកំពុងរស់នៅនិរទេស​ខ្លួនក្នុងប្រទេស​អង់គ្លេសនោះ ត្រូវបាន​ធ្វើឡើង​​នៅដើមខែ​មករា ឆ្នាំ២០១៩ នេះ ក្រោយពីឈ្មោះរបស់លោកស្រី ត្រូវបាន​បញ្ជូន​​ទៅកាន់ផ្នែក​ចុះឈ្មោះ​របស់កំពង់ផែ​កាលពីខែធ្នូ ឆ្នាំ២០១៨ កន្លងទៅថ្មីៗនេះប៉ុណ្ណោះ។ SICT គឺជាក្រុមហ៊ុន​កំពង់ផែដែល​ត្រូវបានបង្កើតចេញ​ផ្ទាល់ពីក្រុមហ៊ុន HPH និង China Merchants Port Group នៃទីក្រុងសានតូវ ជាមួយនឹងភាគហ៊ុនដាច់​ដោយឡែកពីគ្នា ដោយភាគហ៊ុនរបស់​ក្រុមហ៊ុនធំគឺ ៧០ភាគយ និងក្រុមហ៊ុន SICT ចំនួន ៣០ភាគរយ។

គួរបញ្ជាក់ថា HPH គឺក្រុមហ៊ុន​ប្រតិបត្តិករកំពង់ផែធំបំផុត​មួយផងដែរ នៅលើសកលលោក ហើយវាក៏ជាសាខារបស់ក្រុមហ៊ុនធំមួយ​នៅហុងកុង ដែលបាន​បង្កើតក្រុមហ៊ុន​​កំពង់ផែ​ SICT ជាមួយអាជ្ញាធរ​ទីក្រុង សានតូវ (Shantou) នៃខេត្តក្វាងទុង ភាគខាងកើត​ប្រទេសចិន កាលពីឆ្នាំ១៩៩៤។

ដោយឡែក​លោកស្រី យីងឡាក់ ដែលទើប​ត្រូវបាន​​តែងតាំង​ជាប្រធាន​កំពង់ផែ SICT នេះ គឺ​ជាអតីតនាយករដ្ឋមន្ត្រី​ថៃទី ២៨ ដែល​បាន​ឡើង​​កាន់តំណែង​កាលពីឆ្នាំ២០១១ និងត្រូវបាន​យោធាថៃធ្វើរដ្ឋប្រហារ​ទម្លាក់ចេញ​ពីអំណាច កាលពី​ខែឧសភា ឆ្នាំ២០១៤។ លោកស្រីជាប្អូន​ស្រីបង្កើតរបស់​លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ដែលជា​អតីតនាយករដ្ឋមន្ត្រី​ថៃ​ដូចគ្នា និងកំពុងរស់​នៅក្នុងនាមជា​មហាសេដ្ឋីនិរទេស​ខ្លួន៕

អត្ថបទដែលជាប់ទាក់ទង