ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជម្លោះឌឺដងដាក់គ្នា ស្ទាក់វ៉ៃ និងកាប់ បណ្តាលរបួសធ្ងន់រយះក្បាលម្នាក់ , ចាប់ម្នាក់

100

ខេត្តកណ្តាល៖
នគរបាល ស្រុកស្អាង បានឲ្តដឹងថា ជម្លោះឌឺដងដាក់គ្នា ស្ទាក់វ៉ៃ និងកាប់ បណ្តាលរបួសធ្ងន់ម្នាក់ ហើយជនដៃដល់ត្រូវចាប់ខ្លួនម្នាក់ និងម្នាក់ទៀតរត់បាត់។ ករណី​នេះ កើតហេតុនៅថ្ងៃ​ អង្គារ​ ទី​៨ ខែមករា​ ឆ្នាំ២០១៩​ វេលាម៉ោង១៨និង១៥នាទី​ នៅចំនុច​ភូមិពោធិកណ្តាល​ ឃុំត្រើយស្លា​ ស្រុកស្អាង​ ខេត្តកណ្តាល។

​ជនរងគ្រោះ​ ឈ្មោះ​ ចូន​ វាសនា​ ភេទប្រុស​ អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មានទីលំភូមិពោធិកណ្តាល ឃុំ​ត្រើយស្លា ស្រុកស្អាង​ ខេត្តកណ្តាល (​មានស្នាមមុតក្បាលចំនួន១កន្លែង ) ជនសង្ស័យ​ ចំនួន២នាក់ គឺឈ្មោះ​ គួរ មករា (​ហៅ អិ​ ) ភេទប្រុស​ អាយុ ១៩ឆ្នាំ មានទីលំនៅភូមិពោធិប៉ាង ឃុំស្វាយប្រទាល​ ស្រុកស្អាង​ ខេត្តកណ្តាល​ មុខរបរ​កម្មករ (ឃាត់ខ្លួន) និងឈ្មោះ​អឿន សំឯក ភេទប្រុស​ អាយុ ១៨ឆ្នាំ មានទីលំនៅ ភូមិពោធិប៉ាង​ ឃុំស្វាយប្រទាល ស្រុកស្អាង​ ខេត្តកណ្តាល​ មុខរបរ​ កសិករ​ (​ គេចខ្លួន)​ ។ វត្ថុតាងចាប់យករួមមាន៖ ដាវចំនួន១​ ម៉ូតូចំនួន ១គ្រឿ ម៉ាក់​ C១២៥ពណ៌​ ខ្មៅផ្លាកលេខ​ កណ្តាល​ 1Z 9755 ។

នគរបាលបានប្រាប់រឿងហេតុថា នៅថ្ងៃទី​៨ ខែ​ មករា ឆ្នាំ​ ២០១៩ វេលាម៉ោង​ ១៨និង០០នាទី​ មានឈ្មោះអឿន សំឯក បាននិយាយប្រាប់ឈ្មោះ
គួរ មករា (ហៅអិ)​ ថា ឈ្មោះ ចូន វាសនា បបួលមកវាយគ្នាមួយស្មើជាមួយ ឈ្មោះគួរ មករា ឯង។ ពេលឮដូច្នេះ​ឈ្មោះ​ គួរ មករា​ ខឹងយ៉ាងខ្លាំង​ ហើយពេលនោះ​ឈ្មោះ​ អឿន សំឯក បានជិះម៉ូតូម៉ាក C១២៥ ចំនួន១គ្រឿង ដោយ មានលាក់ដាវ ចំនួន១ ទៅជាមួយផង​ ឌុបឈ្មោះ​
គួរ មករា ដើម្បីចាំជួបឈ្មោះ​ចូន វាសនា នៅម្តុំផ្លូវចូលវត្តពោធិអណ្តែត បានរយះពេលប្រហែល១៥នាទីក្រោយមក ទើបបានជួបឈ្មោះចូន វាសនា ភ្លាមនោះ ឈ្មោះ​គួរ មករា បានស្ទុះទៅវាយតបជាមួយឈ្មោះ ចូន
វាសនា​ ដោយដៃ ឯឈ្មោះចូន វាសនា​ ក៏បានវាយតប់វិញ​ដែរ ពេលនោះ ឈ្មោះ អឿន​ សំឯក បានយកដាវ​កាប់​ទៅលើឈ្មោះចូន វាសនា ចំក្បាលចំនួនមួយដាវ បណ្តាលឲ្យមុតហូរឈាមយ៉ាងខ្លាំង បន្ទាប់មកបានក្រុមគ្រួសារបញ្ជូនទៅពេទ្យព្យាបាលរបួស ។

ក្រោយពេលទទួលបានព័ត៌មានខាងលើ កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ត្រើយស្លា បានអន្ដរាគមន៍ ដល់កន្លែងកើតហេតុ និងបានសហការជាមួយ កម្លាំងប៉ុស្ដិ៍នគរបាលស្វាយប្រទាល ធ្វើការឃាត់ខ្លួន​បានឈ្មោះ​គួរ មករា ។ ចំណែកឈ្មោះ​ អឿន សំឯក បានគេចខ្លួនបាត់ពីមូលដ្ឋាន។
បច្ចុប្បន្ន​ ជនសង្ស័យ​ បានឃាត់ខ្លួននៅ អធិការនគរបាលស្រុកស្អាង​ ដើម្បីបន្តអនុវត្តន៍តាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង