តារាសម្ដែងលោក ស៊ីណាវ៉ាត់ត្រា ឈុតរោល រាលធ្វើឱ្យខ្លឹម ស្រីគា ព្រឺរោម រហូតរមួលក្រពើ
ភ្នំពេញ ៖ តារាសម្ដែងមានប្រវត្តិកម្សត់តស៊ូ តាំងពីកុមារភាព លោក ចាន់ស៊ី ស៊ីណាវ៉ាត់ត្រា បានចាប់ដៃជាមួយស្រីស្អាត ដែលជា Miss Grand Cambodia ២០១៧ កញ្ញា ខ្លឹម ស្រីគា សម្ដែងក្នុង MV បទចម្រៀងថ្មី ដែលមានចំណង ជើងថា «អូនដឹង» របស់តារាចម្រៀង ធារ៉ានី ជាពិសេសនោះ ត្រង់ឈុតស្នេហារោលរាល ឱបថើបគ្នាលើគ្រែ ពីសំណាក់លោក ស៊ីណាវ៉ាត់ត្រា បានធ្វើឲ្យស្រីគាព្រឺរោម រហូតរមួលក្រពើ ដោយសារស្នាដៃតារាប្រុស។
យ៉ាងណាមិញនៅក្រៅឆាកថតសម្តែង តួប្រុសរូបនេះបាន អះអាងថា លោកមិនបានកេងយកចំណេញ លើរាងកាយរបស់តារាបង្ហាញម៉ូដល្បីឈ្មោះ កញ្ញា ខ្លឹម ស្រីគា ឡើយ។ ម្យ៉ាងទៀត រូបគេចាត់ទុក ស្រីគា ជារៀមច្បង ដែលមានទេពកោសល្យល្អម្នាក់ ហើយការលេងឈុតស្នេហាក្ដៅសាច់នោះ គឺមានតែក្នុង MV ប៉ុណ្ណោះ នៅខាងក្រៅ គឺរាប់អានគ្នាជាមិត្តរួមអាជីពប៉ុណ្ណោះ។
លោក ចាន់ស៊ី ស៊ីណាវ៉ាត់ត្រា បានថ្លែងប្រាប់ ថា «លោកពិតជាមានកិត្តិយសណាស់ និងអារម្មណ៍រីករាយ ដែលបានចាប់ដៃគូសម្ដែង ជាលើកដំបូង ជាមួយកញ្ញា ដែលជាអ្នកបង្ហាញម៉ូដ លំដាប់ល្បីឈ្មោះម្នាក់នេះ។ ចំពោះឈុតដែលលោកឱបថើប ស្រីគា រហូតរមួលជើង (រមួលក្រពើ) នៅលើគ្រែនោះ គ្រាន់តែធ្វើទៅតាមអ្នកដឹកនាំសម្ដែងប៉ុណ្ណោះ លោកមិនមានចង់កេងចំណេញនាងឡើយ» ។
លោកណាវ៉ាត់ត្រា ក៏មានជំនឿចិត្តយ៉ាងមុតមាំដែរថា បទចម្រៀង «អូនដឹង» ពេលចេញF ull MV ពិតជាធ្វើឲ្យមហាជនចាប់អារម្មណ៍ជាមិនខានឡើយ ព្រោះថា បទនេះពីរោះ អត្ថន័យល្អ និងគួបផ្សំអ្នកដឹកនាំ ដ៏មានបទពិសោធខ្ពស់ទៀតផង៕