ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កូនទំនើង​ប្រើអំពោះហិង្សា បំផ្លិចបំផ្លាញទ្រព្យសម្បត្ដិ​ និងគំរាមសម្លាប់ឪពុកម្តាយ ត្រូវចាប់ខ្លួន

91


កំពង់​ស្ពឺ​ ៖​ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី៩ខែមករាឆ្នាំ២០១៩ បានឲ្យដឹងថា
បុត្រា​អកត្ដញ្ញូ​ប្រើហិង្សាបំផ្លិចបំផ្លាញទ្រព្យសម្បត្ដិ ​និងគំរាមសម្លាប់មាតាបិតា​ដូច​រឿងព្រេងនិទាន ត្រូវជាប់ខ្នោះរបស់នគរបាលសំរោងទង បញ្ជូន​ម​កស្នងការដ្ឋាននគរបាលខេត្ដ​កំពង់​ស្ពឺ ​ចាត់ការ​យុវជន​ឈាមខាប់ម្នាក់​ឈ្មោះងួន គង្គា ភេទប្រុស អាយុ​ ២១ឆ្នាំ​ រស់នៅភូមិអូរក្រោម​ ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ​ ពាក់ព័ន្ធ​ករ​ណី​ប្រើហឹង្សាបំផ្លិចបំផ្លាញទ្រព្យសម្បត្ដិ​ កាលពីថ្ងៃអង្គារ៍ទី៨ ខែមករា ឆ្នាំ២០១៩​ វេលា​ម៉ោ​ង​ ១៧:២៥នាទី។​

កម្លាំងផ្នែកព្រហ្មទណ្ឌស្រុក បានឃាត់ខ្លួនយុវជនម្នាក់ ​តាមបណ្ដឹងរបស់ឈ្មោះប្រាក់ ឃឿន អាយុ​ ៦៦ឆ្នាំ​ ​ត្រូវជាឳពុកបង្កើត​ឈ្មោះ​ ងួន គង្គា ពាក់ព័ន្ធករណីប្រើហិង្សាក្នុងគ្រួ​សារនេះដែរ​ ត្រូវ​បាន​លោកឪពុក​ធ្វើ​ការ​រៀប​រាប់​ ថា​ មុនដំបូង​កូនគាត់​សុំលុយ ​តែគាត់ថាមិនមាន​ទេ​ ពេល​នោះ​ កូនបានទាញយកកាំបិតបុ័ងតោ និងដំ​ប​ងឫស្សី មកវាយកាប់បំផ្លិ្លចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះតែម្ដង​ បណ្ដាលឲ្យខូចខាតអស់មួយចំ​នួ​ន​ នឹងថែមទាំងប្រើពាក្យសម្ដី​គំរាមសម្លាប់ទៅ​ លើគាត់ជាឳពុកម្ដាយ​ទៀតផង​ ក្រោយពេលកើ​តហេតុឈ្មោះប្រាក់ ឃឿន ដោយទ្រាំទ្រនិងស​ក​ម្មភាពលោកកូន មិនបានក៏សម្រេចដាក់ពាក្យបណ្ដឹង មកសមត្ថកិច្ចឲ្យចាត់ការតាមនីតិវិធី។
ក្រោយពេលទទួលណ្ដឹង សមត្ថកិច្ចនគរបាលបា​ន​ ចុះទៅឃាត់ខ្លួនយុវជនឈាមខាប់ រួមជាមួ​យវត្ថុតាងមួយចំនួន ​(កាំបិត​+ដំបងឫស្សី) រួចបញ្ជូនមកការិយាល័យជំនាញ ​នៃស្នងការដ្ឋាននគរបាល​ខេត្តកំពង់ស្ពឺ​ កសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង