ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលខេត្តស្ទឹងត្រែង បង្ក្រាបបុរសម្នាក់អាយុ៥០ឆ្នាំ ជក់ គ្រឿងញៀន ក្នុងផ្ទះសំណាក់

155


ខេត្តស្ទឹងត្រែង ៖ នគរបាល​ប្រឆាំង​បទល្មើស​គ្រឿងញៀន នៃ​ស្នងការ​នគរបាល​ខេត្តស្ទឹងត្រែង បានការ​បង្ក្រាប​ករណី​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​មួយ​ករណី ដោយ​ចាប់​បាន​បុរស​ជា​ជនសង្ស័យ​ម្នាក់​ ធ្វើ​សកម្មភាព​ជួញដូរ​គ្រឿងញៀន​នៅផ្ទះ​សំណាក់ មួយ​កន្លែង​ ក្នុង​ក្រុង​ស្ទឹង​ត្រែង​។

តាមរបាយការណ៍ ស្តីពីលទ្ធផល នៃ កិច្ចប្រតិបត្តិការបង្រ្កាប ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន របស់ស្នងការរដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានបង្ហាញថា នគរបាល​ប្រឆាំង​បទល្មើស​គ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យឈ្មោះ រ័ត្ន សៀងហ៊ុន អាយុ ៥០ឆ្នាំ មុខរបរ កសិករ ទីលំនៅបច្ចុប្បន្នភូមិកោះព្នៅ ឃុំ អូរស្វាយ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

របាយការណ៍ដដែលនេះ បានបង្ហាញថា បុរសវ័យ៥០ឆ្នាំនេះ បានប្រព្រឹត្តបទល្មើស នៅចំណុចផ្ទះសំណាក់ មីលីមូលមិត្ត ស្ថិតក្នុងភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្ត ស្ទឹងត្រែង នាថ្ងៃទី៨ ខែ មករា ឆ្នាំ២០១៩ ហើយមន្ត្រីអនុវត្ត នៃការិយាល័យប្រឆាំងគ្រឿងញៀន បានបង្ក្រាបករណីជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀននេះ ដោយចាប់យកវត្ថុតាងជាថ្នាំញៀនប្រភេទក្រាមពណ៌សថ្លាចំនួន ១កញ្ចប់ធំ ទម្ងន់សរុប ១០៥,២៥ក្រាម ។ មន្រ្តីអនុវត្តច្បាប់ នៃការិយាល័យប្រឆាំងគ្រឿងញៀន កំពុងឃាត់ខ្លួន រៀបចំសំណុំឯកសារបញ្ជូនជនសង្ស័យ និងវត្ថុតាង ទៅអយ្យការអមសាលាដំបូងខេត្ត និងស្វែងរកមុខសញ្ញា ពាក់ព័ន្ធផ្សេងទៀត ដើម្បីចាត់ការតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង