ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទើបចេញពីគុកបាន៣ខែពីបទលួច ឥឡូវនគរបាលឃាត់ខ្លួន បញ្ជូនទៅគុកវិញពីបទលួចដដែល

100


ខេត្តកណ្តាល ៖ ជនសង្ស័យម្នាក់ជាមុខសញ្ញាលួចដ៏សកម្មហើយ ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាល ពីលើករួចមកហើយពីបទលួចទ្រព្យសម្បត្តិគេ ប៉ុន្តែមិនរាងចាល ពេលត្រឡប់ចេញពីពន្ធនាគារមកវិញ ទៅលួចគេដដែល ត្រូវនគរបាលឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ម្តងទៀត ។ ការឃាត់ខ្ួននេះធ្វើឡើងកាលពីរសៀលថ្ងៃទី៩ខែមករា ឆ្នាំ២០១៩នៅចំណុចបន្ទប់ជួលភូមិចុងបង្គោល ឃុំបែកចាន ស្រុកអង្គស្នួលខេត្តកណ្តាល។

នគរបាលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ​ហូ ឌីណា ភេទប្រុសអាយុ៣២ឆ្នាំជនជាតិខ្មែរ​ មានមុខរបរជាង កាត់ដេរ ស្នាក់នៅភូមិ ឃុំកើតហេតុខាងលើ។ ចំណែកជនសង្ស័យ
ឈ្មោះ ឌុល ឆាំង ភេទប្រុសអាយុ១៩ឆ្នាំ មានមុខរបរមិនពិតស្នាក់នៅភូមិព្រៃទន្លាប ឃុំបែកបានស្រុកអង្គស្នួល ខេត្តកណ្តាល។

នគរបាលបានបន្តថា មុន​ពេល​កេីតហេតុ​ជនរងគ្រោះបានចូលបន្ទប់ទឹក លុះពេលចេញមកវិញស្រាប់តែឃើញជនសង្ស័យដើរចេញពីបន្ទប់របស់ខ្លួន ហើយឃើញថតតុដាក់កាបូបលុយចំហរ ទើបដឹងថា ចោរលួចលុយហើយរត់តាមចាប់ជនសង្ស័យ ភ្លាមនោះជនសង្ស័យ បានហុចកាបូបលុយឲ្យជនរងគ្រោះវិញ ។ តែត្រូវជនរងគ្រោះឃាត់ ខ្លួនជនសង្ស័យរួចប្រគល់ឲ្យនគរបាលចាត់ការតាមផ្លូវច្បាប់តែម្តង។

នៅចំពោះមុខនគរបាលជនសង្ស័យបានសារភាពថា ខ្លួនពិតជាបាន ធ្វើសកម្មភាពចូលលួចកាបូបលុយក្នុងថតតុរបស់ជនរងគ្រោះពិតប្រាកដមែន។ ហើយគេធ្លាប់ធ្វើ សកម្មភាពលួចលុយគេជាញឹកញាប់ និងធ្លាប់ជាប់ពន្ធនាគារ២លើក មកហើយ ថែមទាំងទើប ចេញពីពន្ធនាគារបាន៣ខែប៉ុណ្ណោះ៕

អត្ថបទដែលជាប់ទាក់ទង