ហែលទឹកផ្លាស់ប្ដូរឥយិយាបថប្រកួត
ភ្នំពេញ:អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក គឺលោកហែម គីរីបានប្រាប់ឲ្យដឹងថាចាប់ពីឆ្នាំ២០១៩នេះទៅសហព័ន្ធហែលទឹក របស់លោកបានសម្រេចចិត្តប្ដូរឥរិយាបថ ប្រកួតដើម្បីផ្ដោតការយកចិត្តទុកដាក់លើយុវជនឲ្យបានច្រើន ។
កន្លងមកការប្រកួតសហព័ន្ធតែងតែធ្វើឡើង ដោយមានកីឡាករ-កីឡាការិនីគ្រប់វ័យចូលរួមប្រកួត តែចាប់ពីឆ្នាំ២០១៩នេះលោកបែងចែក ការប្រកួតឲ្យដាច់ដោយឡែកពីគ្នា ។សម្រាប់យុវជន បង្កើតព្រឹត្តិការណ៍មួយ និងសម្រាប់កីឡាជំនាញត្រូវមានព្រឹត្តិការណ៍មួយដោយឡែក ។
លោកអះអាងថា ក្នុងមួយឆ្នាំមានតែ២ព្រឹត្តិការណ៍ប៉ុណ្ណោះ ដែលប្រកួតដោយបើកទូលាយដែលកីឡាជំនាញនិង កីឡាវ័យក្មេងត្រូវសហព័ន្ ធរៀបចំការប្រកួតជាមួយគ្នានោះគឺការប្រកួតជើងឯកជាតិ និង ការប្រកួតដណ្ដើមពានរង្វាន់ព្រឹទ្ធាចារ្យហែម ថុន ។ព្រឹត្តិការណ៍ទាំង២នេះរៀបចំឲ្យមានការបើកទូលាយ(Open)តែម្ដង ។
សូមបញ្ជាក់ថា សម្រាប់ព្រឹត្តិការណ៍ប្រចាំឆ្នាំក្នុងស្រុកមានចំនួន៥។ សម្រាប់ឆ្នាំ២០១៩នេះសហព័ន្ធបានរៀបចំគម្រោយសម្រាប់ចំណាយ លើការប្រកួតរួចរាល់ហើយ ។
លោកបន្តថា សូម្បីតែនៅក្នុងការប្រកួតដណ្ដើមពានរង្វាន់SCG ដែលគ្រោងរៀបចំនៅពេលខាងមុខនេះក៏សហព័ន្ធផ្ដោតទៅលើយុវជនដែរ ។ ព្រឹត្តិការណ៍នេះសហព័ន្ ធនឹងរៀបចំការប្រកួតចំនួន៣ប្រភេទអាយុគឺអាយុក្រោម១៣ឆ្នាំ អាយុក្រោម១៥ឆ្នាំ និង អាយុក្រោម១៨ឆ្នាំ ។
៣ប្រភេទអាយុនេះសំខាន់ណាស់ ព្រោះជាប្រភេទអាយុថ្នាលសម្រាប់ត្រៀម ស៊ីហ្គេមឆ្នាំ២០២៣ និងចូលរួមព្រឹត្តិការណ៍SEA School Games និង ASEAN University Games ។ ពិសេសនៅចុងខែមិថុនាឆ្នាំ២០១៩នេះកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍SEA Age ដែលជាការប្រកួតសម្រាប់អត្តពលិកវ័យក្មេងក្នុងតំបន់អាស៊ីអាគ្នេយ៍។