ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថយន្ដ​ដឹកថ្ម កែច្នៃ បើករហូត​ដាច់កង់មួយគ្រាប់

72

កំពង់ស្ពឺ​ ៖​ រថយន្ដ​ដឹកថ្មហត់ខ្លាំងពេកស្នើសុំថៅកែឈប់​ តែ​គាត់​មិនអនុញ្ញាត ទើ​បបើករហូតដាច់កង់ ដាច់ចិត្ដប្រាសខ្លួនដេក ទាំងព្រឹក​នៅ​ចំណុច​លើស្ពានផ្សាកំព​ង់ស្ពឺ​ ផ្លូវជាតិ​លេ​ខ​ ៤​ ចន្លោះ​គីឡូម៉ែត្រ​លេខ​ ៥០.​៥​១​ តែសំណា​ង​ល្អមិ​នបង្កគ្រោះថ្នាក់​ដល់អ្នក​ដទៃ។

រថយន្ដ​ដឹកថ្មភ្នំ​លើសទម្ងន់ច្បាប់កំណត់​មួ​យគ្រឿ​ង បានបង្កការភ្ញាក់ផ្អើលទាំងព្រឹកនៅលើផ្លូវ​ជាតិ​លេខ​ ៤​ ត្រ​ង់​ចំណុចស្ពានផ្សាកំពង់ស្ពឺ​ មុ​ខធនា​គា​រ​ABA បណ្ដាល​ មកពីការរបូតកង់រត់​ចេ​ ញពីរថយ​ន្ដ​ ហើយរថយន្ដបានរេចង្កូតឡើង​ ទៅ​ប៉ះដៃស្ពានបម្រុ​ងធ្លាក់ តែសំណាងល្អបានបង្កាន់​ស្ពា​នរឹងមាំល្អ ​រថ​យន្ដ​បង្កមានស្លាកលេខ​ចង្កូតស្ដាំ​ P​P 2652 ម៉ា​ក​Nissan ក្បាលពណ៌​ខៀវ​ ទ្រុ​ង​ ពណ៌​ប្រផេះ​ មានអក្សរសំគាល់​ X12 បិត​L​o​go មន្ទីរ​សាធារៈណការ​ក្រុង​ អ្នកបើកបរឈ្មោះ កេន គីម ភេទប្រុស អាយុ ៣៨ឆ្នាំ រស់នៅភូមិទួ​លសា​ម៉ ឃុំទួលសាម៉​ ស្រុកអង្គរស្នួល​ ខេត្តកណ្តាល​​សម​​ត្ថកិច្ច​នគរបាល​ចរាចរណ៍​ខេត្ដ​ សហ​ការ​ជាមួ​យ​អាជ្ញាធរ​ក្រុងច្បារមន​យក​មករក្សាទុ​ក​បណ្ដោះអាសន្ននៅរដ្ឋបាលក្រុង​ច្បារ​​មន​ ដើម្បី​ ដោះ​ស្រា​យ​ផលប៉ះពាល់សងសំណង និងពិនិត្យតាម​ផ្លូវ​ច្បាប់​ទ្រព្យសម្បត្ដិសាធារណៈ។

សូមបញ្ជាក់ថា​រថយន្ដ​ដឹកថ្មនេះ ​ជាប្រភេទរថយន្ដ​កែច្នៃ នៅក្នុងស្រុក ​ដោយជាងបានកែប្ដូរ​កង់​ ​ប្ដូរបុង​ បន្ថែម​ទ្រុងបែនដឹក​ខុសពីលក្ខណៈបច្ចេកទេ​ស​ ​ហើយជាប្រភេទរថយន្ដគ្មានពន្ធ នាំចូលទៀតផង​ នាំចូលលក្ខណៈគ្រឿងបន្លាស់ រួចអាចយកមក​បង្គំចូលគ្នា​ ចេញជារថយន្ដតែម្ដង​ ហេតុនេះហើយទើបការដឹកធ្ងន់ បណ្ដាលឲ្យដាច់កង់រត់ចោ​លរថយន្ដតែម្ដង​។ សំណូមពរឲ្យគ្រប់ជំនាញមេ​ត្ដា ពិនិត្យលក្ខណៈបច្ចេកទេស រថយន្ដប្រភេទនេះផង​ ពិសេស​ថ្មីៗ​នេះ​ ក្នុងសន្និបាទក្រសួងលោក​ស៊ុន​ ចាន់ថុល​ រដ្ឋមន្ត្រី​ក្រសួង​សាធា​រណការ ​បា​នប្រកាស និងចាត់វិធានការ ចំពោះយានដ្ឋានកែច្នៃ ផ្សារតទ្រុង​បន្ថែម ​ចាត់វិធានការ​ផ្លូវ​ច្បាប់​ជាដា​ច់ខាត៕

អត្ថបទដែលជាប់ទាក់ទង