ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការបោះឆ្នោតក្រុមប្រឹក្សារាជធានី.ខណ្ឌ នឹងប្រព្រឹត្តទៅនៅថ្ងៃទី០៩ ឧសភា ២០១៩

64

ភ្នំពេញ៖  ក្រុមប្រឹក្សារាជធានីភ្នំពេញអណត្តិទី២ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៥៦បានបើកកិច្ចប្រជុំរបស់ខ្លួននាព្រឹកថ្ងៃទី១០មករា ដោយមានការចូលរួមពីលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោកហួត ហៃ អភិបាលរងរាជធានីភ្នំពេញ និងមានវត្តមានសមាជិក សមាជិកាក្រុមប្រឹក្សាទាំង២១រូប។

​លោកម៉ប់ សារិន បានជំរុញឲ្យសមាជិក សមាជិកាក្រុមប្រឹក្សារាជធានីភ្នំពេញនិងផ្នែកពាក់ពន្ធ័ពិនិត្យឆ្លងរបាយការ និងបូកសរុបការងារសំខាន់ៗចុងក្រោយរបស់ក្រុមប្រឹក្សារាជធានីភ្នំពេញអាណត្តិទី២នៅពេលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី,ខណ្ឌអាណត្តិទី៣នឹងចាប់ធ្វើនៅថ្ងៃទី២៩ឧសភា ឆ្នាំ២០១៩ខាងមុខ។

   សមាជិក សមាជិកាក្រុមប្រឹក្សាបានស្តាប់របាយការដ៏វែង ដែលអានដោយលោកសេង វណ្ណះ នាយករដ្ឋបាលរាជធានីភ្នំពេញស្ដីពីលទ្ធផល ការងារក្នុងអណត្តិទី២របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ក៏ដូចជាការតំរង់ទិសការ ងាររបស់រដ្ឋបាលរាជធានីភ្នំពេញក៏ដូចជាស្ថាប័នពាក់ពន្ធ័ក្នុងការបំពេញភារកិច្ច របស់ខ្លួនឲ្យកាន់តែល្អប្រសើរសំរាប់អណត្តិទី៣របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ  ។ 

   សមាជិកក្រុមប្រឹក្សា លោកវេង ថៃ បានលើកសំណូមពរពីការលើកទឹកចិត្តដល់ មន្ត្រីដែលបំពេញការងារបានល្អ និងការដាក់ពិន័យដល់មន្ត្រីអសកម្ម។ជាមួយគ្នា នេះយើងក៏គួររៀបចំឲ្យមានចលនាប្រឡងប្រណាំងដូចវិស័យទេសចរដែរនៅ អង្គភាព និងការិយាល័យច្រកចេញចូលតែមួយក្នុងការបំរើសេវាជូនប្រជាពលរដ្ឋ និងឲ្យមន្ត្រីច្រកប្តូរអកប្បកិរិយាមិនល្អចេញ និងបង្កើនការយកចិត្តនឹងការងារ៕

 

អត្ថបទដែលជាប់ទាក់ទង