ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចៅសង្កាត់ចេក ត្រូវជនស្រវឹងស្រា វាយទ្រមខ្លួន

85

ស្វាយរៀង៖ ជនស្រវឹងស្រាម្នាក់ បានអុកឡុកអ្នកភូមិ ហើយលោក ញឹម សាំ ចៅសង្កាត់ចេក ក្រុងស្វាយរៀង ចុះទៅសួរនាំ ក៏ត្រូវជនប្រមឹកវាយឡើងខ្លួនទ្រោមរបួសពេញខ្លួនតែម្តង។ ដែលករណីបង្កហិង្សានេះ បានកើតឡើងកាលពី ម៉ោង១៨និង៣០នាទីយប់ ថ្ងៃទី៩ ខែ មករា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិទទា សង្កាត់ ចេក ក្រុងស្វាយរៀង​ ខេត្តស្វាយរៀង។

តាមសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា៖ ករណីហឹង្សាដោយចេតនា ដែលបង្កឡើងដោយជនសង្ស័យឈ្មោះ ប៉ូច សុផល ហៅ ខ្វិន ភេទប្រុស អាយុ ៤៧ឆ្នាំ មុខរបរកម្មករសំណង់ រស់នៅភូមិទទា សង្កាត់ចេក ក្រុងស្វាយរៀង បានធ្វើសកម្មភាពវាយដោយដៃ ទៅលើជនរងគ្រោះដែលជាចៅសង្កាត់មាន ឈ្មោះញឹម សាំ ភេទប្រុស អាយុ៧២ឆ្នាំ មុខរបរចៅសង្កាត់ចេក មានទីលំនៅភូមិទទា សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង បណ្តាលឲ្យរងរបួសគ្រិចកដៃ ខាងស្តាំ និងស្នាមឆូតក របួសស្រាល ហើយបច្ចុប្បន្នបាននៅសំរាកព្យាបាលមុខរបួសនៅផ្ទះរបស់ខ្លួន ។ ដោយមូលហេតុនោះ គឺមុនដំបូង ជនសង្ស័យបានផឹកស្រាឡើងស្រវឹង ស្រែកគំរាមប្រជាពលរដ្ឋ អ្នកជិតខាង ហើយត្រូវបានប្រជាពលរដ្ឋជិតខាង ទៅប្តឹងចៅសង្កាត់ លុះដល់ពេលចៅសង្កាត់មកដល់ ក៏សួរនាំជនសង្ស័យសួរ មិនទាន់ចប់ផង ជនសង្ស័យក៏ស្ទុះមកវាយចៅសង្កាត់តែម្តងទៅ។ បច្ចុប្បន្ន ជនសង្ស័យ កំពុងឃាត់ខ្លួននៅ អធិការដ្ឋាននគរបាលក្រុងស្វាយរៀង ដើម្បីចាត់តាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង