ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អគ្គលេខាធិការសហព័ន្ធកាយសម្ព័ន្ធ ខក ចិត្ត

180

​ភ្នំពេញ:លោកណយ ផាណាអគ្គលេខាធិការសហព័ន្ធកីឡាកាយ សម្ព័ន្ធកម្ពុជាមានការខកចិត្តជាខ្លាំង ក្នុងខណៈដែលលោកមានគម្រោង បញ្ជូនកីឡាកាយសម្ព័ន្ធអាកទីស្ទិក(Artistic)២រុបទៅហាត់នៅប្រទេសចិនបែរជាកីឡាករមួយរូប មានបញ្ហាជង្គង់មិនអាចចេញទៅហ្វឹកហាត់បាន ។

​សូមបញ្ជាក់ថា សម្រាប់ការប្រកួតកីឡាអាស៊ី(ASIAN Games) នៅប្រទេសឥណ្ឌូនេស៊ី នាខែសីហាខាងមុខនេះ កាយសម្ព័ន្ធត្រៀមបញ្ជូនកីឡាករផ្នែកអាកទីស្ទីក ចំនួន២រូបគឺកីឡាករឈឿន សុខដែន និង កីឡាករឆយ រដ្ឋាទៅហ្វឹកហាត់នៅប្រទេសចិនរយៈពេលមួយខែ ។

​ពេលនេះកីឡាករឆយ រដ្ឋាមានបញ្ហាជង្គង់មិនអាចចេញទៅហាត់បាន ។ ទោះជាយ៉ាងនេះក៏ដោយក៏លោក នៅតែបញ្ចូនកីឡាករឈឿន សុខដែន ឲ្យចេញទៅហាត់នៅប្រទេសចិនតែម្នាក់ឯងដែរ ។លោកទទួលស្កាល់ថាការចូលរួមប្រកួតកីឡាអាស៊ីកម្ពុជា មិនមានសង្ឃឹមដណ្ដើមបានមេដាយ ឡើយតែវាជាឱកាសពិសេសមួយ សម្រាប់កម្ពុជាសាកល្បង នូវសមត្ថភាពរបស់ខ្លួន ដើម្បីឲ្យដឹងថាតើកម្រិតសមត្ថភាពរបស់ខ្លួន ស្ថិតនៅត្រឹមណា ។

​ឈឿន សុខដែន នឹងធ្វើដំណើរទៅហ្វឹកហាត់ នៅប្រទេសចិន នៅថ្ងៃទី៣កក្កដាហើយត្រឡប់មកវិញ នៅថ្ងៃទី១១សីហា ។ បន្ទាប់ពីមកដល់ស្រុកខ្មែរ គេចេញដំណើរទៅកាន់ប្រទេសឥណ្ឌូនេស៊ី ដែលជាកន្លែងប្រកួតកីឡាអាស៊ីតែម្ដង ។

​សម្រាប់ទ្វីបអាស៊ីប្រទេសដែល ជាមហាអំណាចនៃកីឡាកាយសម្ព័ន្ធ មានចិន កូរេ ជប៉ុន ។ការបញ្ជូនកីឡាករទៅហាត់នៅប្រទេសចិននេះ គឺជាការត្រៀមខ្លួនសម្រាប់ស៊ីហ្គេម លើកទី៣០ឆ្នាំ២០២៩ នៅប្រទេសហ្វីលីពីន ។

លោកអគ្គលេខាធិការពន្យល់ថា អាកទីស្ទីកបើមានរបួស ឬ ឈឺសន្លាក់ណាមួយត្រូវតែព្យាបាល ឲ្យជាទើបអាចហ្វឹកហាត់បានទៀត ។ ការចេញទៅហាត់នៅប្រទេសចិននេះ មិនមែនជាការចេញទៅកំសាន្ដសប្បាយនោះទេ តែជាការទទួលយកការងារធ្ងន់ធ្ងរមួយនោះ គឺការហ្វឹកហាត់ជាមួយគ្រូចិន ដែលការហ្វឹកហាត់នោះតឹងតែងណាស់ ៕

អត្ថបទដែលជាប់ទាក់ទង