ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ពង្រឹងមិត្តភាពជាមួយរាជធានីភ្នំពេញ និង​ទីក្រុង​ឆុង ឈីង ទាំង​វិស័យ​វិនិយោគ សេដ្ឋកិច្ច ពាណិជ្ជកម្ម

63


ភ្នំពេញ៖នារសៀលថ្ងៃទី​១១ ខែ​មករា ឆ្នាំ​២០១៩នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានទទួលជួបសម្ដែងការគួរសមជាមួយលោក ឡ លីន​ឈាន ( LUO Linquan ) សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃគណៈកម្មាធិការ​បក្សប្រជាជន​ចិន ខណ្ឌ​ជីវឡុងប៉ ប្រធាន​នាយកដ្ឋាន​រណសិរ្ស​រួបរួម​ខណ្ឌ​ជីវឡុងប៉ និង​ជា​អភិបាល​ខណ្ឌ​ជីវឡុងប៉ នៃទីក្រុងឆុងឈីង ។

ក្នុងកិច្ចពិភាក្សាខាងលើរវាងភាគីទាំងពីរដើម្បីពិភាក្សាការងារ និង​ពង្រឹងមិត្តភាពជាមួយរាជធានីភ្នំពេញ និង​ទីក្រុង​ឆុង ឈីង ទាំង​វិស័យ​វិនិយោគ សេដ្ឋកិច្ច ពាណិជ្ជកម្ម​ទេសចរណ៍ វប្បធម៌ អប់រំ និងផ្នែកសន្តិសុខនៃប្រជាជនព្រមទាំងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ៕

អត្ថបទដែលជាប់ទាក់ទង