ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក ជ័យ ចាប បន្តតំណែងជាប្រធានសមាគមតេក្វាន់ដូWT រាជធានីភ្នំពេញមួយអាណត្តិទៀត

112

​ភ្នំពេញ៖សមាគមតេក្វាន់ដូWTរាជធានីភ្នំពេញបានធ្វើសន្និបាត បូកសរុបលទ្ធផលការងារប្រចាំឆ្នាំរបស់ខ្លួន នាថ្ងៃទី១០មករា ។
​មូលបទសំខាន់ដែលជជែកគ្នានៅក្នុងសន្និបាតនោះ គឺលោកជ័យ ចាបនៅបន្តតំណែង ជាប្រធានសមាគមមួយអាណត្តិទៀត ក្នុងខណៈដែលលោកសំ សុខយីក៏បន្តតំណែង ជាអគ្គលេខារបស់សមាគមបន្តទៀតដែរ ។សន្និបាតបានជជែកគ្នាពីវិធីស្វែងរកចំណូល សម្រាប់សហព័ន្ធក្នុង ខណៈដែលចំណូលប្រចាំឆ្នាំរបស់សហព័ន្ធមាន កម្រិតទាបហើយ
ការចំណាយទៅវិញ ដោយត្បិតត្បៀតឲ្យសមស្របទៅតាមចំណូល ។​ប្រាក់ចំណូលរបស់សហព័ន្ធ គ្មានអ្វីក្រៅពីការប្រឡងតម្លើងខ្សែក្រវាត់ បានមកពីការប្រកួតប៉ុណ្ណោះចំពោះ
ចំណូលដែលបានមកពីការជួយឧបត្ថម្ភរបស់ សប្បុរសជននានា និងក្រុមហ៊ុននានានៅមិនទាន់មាននៅឡើយទេ ។

តេក្វាន់ដូWTនាពេលបច្ចុប្បន្ននេះជាកីឡារបស់ពិភពលោកមានជាង២១០ប្រទេស ដែលកំពុងធ្វើការហ្វឹកហាត់ដោយ យកចិត្តទុកដាក់បំផុត ដូច្នេះនៅកម្ពុជាយើង ក៏បានបង្កើតក្លិបកីឡាតេក្វាន់ដូWTជាច្រើន នៅតាមរាជធានី-ខេត្ត រួមបញ្ចូលទៅជាសមាគមតេក្វាន់ដូWT ដែលមានខេមរសហព័ន្ធតេក្វាន់ដូWT ទទួលខុសត្រូវចំពោះមុខស្ថាបនកីឡា ពិសេសក្រសួងអប់រំ យុវជននិងកីឡានិងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា តាមរយៈសកម្មភាពនេះ។

សមាគមតេក្វាន់ដូWTរាជធានីភ្នំពេញបាន បង្កើតឡើងនៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១១ មាន១៣ក្លិប ក្រោមគំនិតផ្តួចផ្តើមក្រុមការងារនៅ រាជធានីភ្នំពេញ និងគ្រូជម្រើសជាតិលោកគ្រូ Choi Yong Sok ។

អាណត្តិទី២នេះសមាគមមានក្លិបជាសមាជិក ចំនួន១៧ ថ្នាក់ដឹកនាំចំនួន១៣នាក់ ប្រធាន១៣រូប គ្រូបង្វឹក គូ្រជំនួយកម្រិតខែ្សក្រវ៉ាត់ខ្មៅ១ដាន់ រហូតដល់៥ដាន់២៦នាក់មន្រ្តីបច្ចេកទេស ចំនួន៨នាក់ កីឡាករកីឡាការិនី៥៩៧នាក់ក្នុងនោះមានកីឡាការិនី២៨០នាក់៕

អត្ថបទដែលជាប់ទាក់ទង