ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចេញ​សារាច​ដើម្បី​បង្ការ​និង​ទប់ស្កាត់​ ការ​ប្រើប្រាស់​លិខិតឆ្លងដែន​ការទូត ​ដល់​ជនបរទេស​ ដែល​ជាទី​ប្រឹក្សា​និង​ជំនួយការ​ ឥស្សរជន​ និង​ក្រសួង​ស្ថាប័ន​កម្ពុជា​

100


​ភ្នំពេញ​ ៖​ រាជរដ្ឋាភិបាល​កម្ពុ​ជា​ បាន​ចេញ​សារាចរ​ណែនាំ​​ ពាក់ព័ន្ធ​នឹង​ការ​ផ្តល់​លិខិតឆ្លងដែន​ការទូត ​ដល់​ជនបរទេស​ ដែល​ជាទី​ប្រឹក្សា​ និង​ជំនួយការ​ ឥស្សរជន​ខ្មែរ​ និង​ក្រសួង​ស្ថាប័ន​កម្ពុជា​ ។​ នេះ​បើ​តាម​សារាចរ​ ស្តីពីការផ្តល់លិខិតឆ្លងដែនការទូត ដែល​បណ្តាញ​សារព័ត៌មាន​ ទើប​ទទួល​បាន​នៅ​ព្រឹក​ថ្ងៃ​ទី​១២​ ខែមករា​ ឆ្នាំ​២០១៩​។​

​តាម​សារាចរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ​បានឱ្យ​ដឹង​ថា​ កន្លង​មកនេះ​ រាជរដ្ឋាភិបាល​ បាន​សង្កេត​ឃើញ​ថា​ ឥស្សរជន​ និង​ក្រសួង​ស្ថាប័ន​មួយ​ចំនួន​ បាន​តែងតាំង​បុគ្គល​ដែល​ជា​ពលរដ្ឋ​បរទេស​ឱ្យធ្វើ​ជាទី​ប្រឹក្សា​ និង​ជំនួយការ​។​ ក្នុង​ចំណោម​នោះ​ បុគ្គល​ទាំងនោះ​ មាន​ខ្លះ​ចូលសញ្ជាតិ​ខ្មែរ​ និង​បាន​ដាក់​ពាក្យសុំ​ប្រើប្រាស់ ​លិខិតឆ្លងដែន​ការទូត​កម្ពុជា​។​

ដោយសង្កេតឃើញពីការមិនចាំបាច់ ក្នុងការប្រើប្រាស់លិខិតឆ្លងដែនការទូត ក្នុងករណីបែបនេះ និងដើម្បី​បង្ការ​ ទប់ស្កាត់​ការ​ប្រើប្រាស់​លិខិតឆ្លងដែន​ការទូត​ មិន​ត្រូវ​ត្រូវ​ទៅ​តាម​បេសកកម្ម​ ស្របតាមអនុក្រឹត្យ លេខ ២០២ អនក្រ .បក. ចុះថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០០៨ ស្តីពីការផ្តល់ និងការប្រើប្រាស់លិខិតឆ្លងដែនការទូត និងលិខិតឆ្លងដែនផ្លូវការ រាជរដ្ឋាភិបាល​ ​សម្រេច​ធ្វើការណែនាំបន្ថែមអំពី​បែបបទ​នៃ​ការ​ផ្តល់​ និង​ប្រើប្រាស់​លិខិតឆ្លងដែន​ការទូត ​ដូច​ខាងក្នុង​លិខិត​ខាងក្រោម​នេះ​ ៖១) លិខិតឆ្លងដែនការទូតនៃព្រះរាជាណាចក្រកម្ពុជា មិនត្រូវផ្តល់ជូនទីប្រឹក្សា ឬជំនួយការដែលគ្មានសញ្ជាតិខ្មែរពីកំណើត របស់ឥស្សរជនជាន់ខ្ពស់ ឬរបស់ក្រសួង ស្ថាប័ននានាឡើយ លើកលែងតែក្នុងករណីដែលរាជរដ្ឋាភិបាលយល់ថាចាំបាច់បំផុត។ រាល់ក្រសួង ស្ថាប័ន មានភារកិច្ចប្រមូលលិខិតឆ្លងដែនការទូតដែលក្រសួង ស្ថាប័ននេះបានស្នើសុំជូនទីប្រឹក្សា និងជំនួយការរបស់ខ្លួន ដែលពុំមានសញ្ជាតិខ្មែរពីកំណើត ហើយប្រគល់លិខិតឆ្លងដែនការទូតទាំងនោះ ជូនក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ មិនឲ្យហួសពីរយៈពេលមួយខែ គិតចាប់ពីថ្ងៃចុះហត្ថលេខាលើសារាចរនេះ។ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ មានភារកិច្ចពិនិត្យ ធ្វើមោឃភាពលិខិតឆ្លងដែនការទូត ដែលកន្លងមកត្រូវបានផ្តល់ជូនបុគ្គលគ្មានសញ្ជាតិខ្មែរពីកំណើត។ ក្រសួងមហាផ្ទៃ មានភារកិច្ចសហការទប់ស្កាត់ការប្រើប្រាស់លិខិតឆ្លងដែនការទូត ទាំងនោះ សម្រាប់ការចេញចូលនៅតាមច្រកទ្វារព្រំដែននានានៃព្រះរាជាណាចក្រកម្ពុជា ទៅតាមការស្នើសុំរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

សូមបញ្ជាក់ថា អតីតនាយករដ្ឋមន្ត្រីថៃ លោកស្រី​ យីងឡាក់​ ស៊ីណាវ៉ាត្រា​ ត្រូវបានរាយការណ៍ថា គឺជាអ្នកកាន់លិខិត ឆ្លងដែនកម្ពុជា​ កាសែត South China Morning Post បានដឹងពីការបន្ថែមទម្ងន់ ទៅលើទ្រឹស្តីដែលលោកស្រី បានភៀសខ្លួនចេញពីប្រទេសថៃ​ នៅឆ្នាំ២០១៧ តាមរយៈប្រទេសកម្ពុជា ទោះបីជាមានការបដិសេធយ៉ាងខ្លាំងពីរដ្ឋាភិបាល ក្រុងភ្នំពេញក៏ដោយ ។ មន្ត្រី​រដ្ឋាភិបាល​បាន​បញ្ជាក់ថា អាជ្ញាធរ​កម្ពុជា មិន​ធ្លាប់​បាន​ចេញ​លិខិត​ឆ្លង​ដែន ឲ្យ​លោកស្រី យីង​ឡាក់ ស៊ីណា​វ៉ាត្រា អតីត​នាយក​រដ្ឋមន្ត្រី​ថៃ ដែល​ត្រូវ​គេ​រាយ​ការណ៍​ថា បាន​យក​ទៅ​ចុះ​បញ្ជី​ក្រុមហ៊ុន នៅ​ប្រទេស​ចិន​ឡើយ។

អត្ថបទដែលជាប់ទាក់ទង