ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុម​ភ្លេង​មក​សុំផ្ទះ​ដេក​មួយ​យប់​ ម្ចាស់ផ្ទះខំ​យក​ភួយ​និង​ខ្នើយឡើង​លើ​ផ្ទះ​ ដើម្បី​រៀបចំ​កន្លែងឲ្យ​ចៃដន្យ​ឡើងលើជណ្តើរបាន​៣កាំ ​ក៏ធ្លាក់​ដាច់​ផ្ងារ​មក​ក្រោយ​បោក​ក្បាល​ស្លាប់​

72


​ខេត្ត​ស្វាយរៀង​ ៖ ​ស្ត្រី​វ័យ​ចំណាស់​ម្នាក់​បាន​ស្លាប់​ភ្លាមៗ ​នៅលើ​សាប​ក្រោម​កាំជណ្តើរ​ផ្ទះ​របស់​គាត់​ដោយសារ​ មាន​ក្រុម​ភ្លេង​មក​សុំផ្ទះ​ដេក​ហើយ​រូបគាត់​បាន​យក​ភួយ​និង​ខ្នោយឡើង​ទៅលើផ្ទះ ​ដើម្បី​រៀបចំ​អោយ​ក្រុម​អ្នកភ្លេង​ដេក ​តែ​ចៃដន្យ​ទើបតែ​ឡើងលើ​កាំជណ្ដើរ​ បាន​បី​កាំ​ក៍​ធ្លាក់​ដាច់​ផ្ងារ​ មក​ក្រោយ​បោក​ក្បាល​និង​សាប​ជណ្ដើរ​ស្លាប់​ភ្លាមៗ​តែម្តង​។​

​ហេតុការណ៍​នេះ​បាន​បង្ក​អោយមាន​ការភ្ញាក់ផ្អើល​ដល់​ សមត្ថកិច្ច​នៅ​វេលា​ម៉ោង​៥​និង​១៥​នាទី​ព្រឹក​ថ្ងៃ​សៅរ៍​ ៧​កើត​ខែបុស្ស​ឆ្នាំ​រកា ព ស​២៥៦២​ត្រូវ​ថ្ងៃ​១២​ខែ​មករា​ឆ្នាំ​២០១៩​នេះ​នៅត្រង់​ចំនុច​ភូមិ កក់ ឃុំ ស្វាយ​រំពារ ស្រុក ស្វាយទាប ខេត្ត​ស្វាយរៀង ។ ​យោងតាម​សមត្ថកិច្ច​បាន​អោយដឹង​ថា​៖​ជនរងគ្រោះ​ស្លាប់​នោះ​ឈ្មោះ ឥ​ន សឿង ភេទ​ស្រី អាយុ ៧២ ឆ្នាំ បាន​រអិល​ជើង​ធ្លាក់​ពីលេី​កាំ​ជ​ណ្តើ​រផ្ទះ​របស់​ខ្លួន​បណ្តាល​អោយ​ស្លាប់​នៅ​និង​កន្លែង ។​ប្រភព​បាន​បន្តទៀតថា​៖​មូលហេតុ​នោះ​ដោយ​ មាន​ក្រុម​ភ្លេង​សុំផ្ទះ​ដេក​ បន្ទាប់​មក​គាត់​ក៏យក​ភួយ​និង​ខ្នោយឡើង​លើ​ផ្ទះ​ ដើម្បី​រៀបចំ​អោយ​ក្រុម​ភ្លេង​នោះ​ដេក ​ហើយ​គាត់​ឡើង​លើ​កាំជណ្ដើរ​បាន​បី​កាំ​ក៍​ធ្លាក់​ដាច់​ផ្ងារ​មក​ក្រោយ​ បោក​ក្បាល​និង​សាប​ជណ្ដើរ​ស្លាប់​នៅ​កន្លែងកើតហេតុ​ដោយ​ពុំទាន់​ បាន​រៀប​ចំកន្លែងដេក​ផង​នោះ​ទេ​។​

​​ សមត្ថកិច្ច​បញ្ឃ៊ជាក់ថា គាត់​ខ្វះ​ការ​ប្រុងប្រយា​យ័ត្ន ៕

អត្ថបទដែលជាប់ទាក់ទង