ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជ័យ ប៊ុនសង់ និង ជា ចំរើនខ្ទាតចេញ

119


​ភ្នំពេញ:ព្រឹត្តិការណ៍TV5 Boxing Knock-Out Serir by K-Cement បានបញ្ចប់វគ្គជម្រុះជុំទី២ ហើយកាលពីយប់ថ្ងៃទី១២មករា ។
​វគ្គជម្រុះជុំទី២នេះមានអ្នកប្រដាល់ចំនួន១៦រូបដែលសុទ្ ធតែជាអ្នកឈ្នះក្នុងវគ្គជម្រុះជុំទី១ ។ ឥឡូវនេះជុំទី២បានបញ្ចប់ហើយៗនៅសល់សុទ្ធតែជើងខ្លាំងៗ ចំនួន៨រូបដើម្បីឡើងទៅប្រកួតជម្រុះជុំទី៣បន្តទៀត ។អ្នកឈ្នះនៅជុំទី៣ចំនួន៤រូប នឹងត្រូវឡើងទៅប្រកួតបន្តវគ្គបាក់កណ្ដាលផ្ដាច់ព្រ័ត្រ ។

​ក្នុងការប្រកួតចុងក្រោយនៃជុំទី២នេះអ្នកប្រដាល់មកពីខេត្តបាត់ដំបងគួន ប៊ុនហ៊ីមមកពីក្លិបពន្លឺសាមគ្គីបាន យកឈ្នះដាច់លើអ្នកប្រដាល់ជា ចំរើនរបស់ក្លិបអេភូថងកីឡា ។ប៊ុនហ៊ីមមានកៅអីសម្រាប់ប្រកួតជម្រុះជុំទី៣ ឯជា ចំរើនចប់បេសកកម្មត្រឹមនេះ ។
​ប្រកួតក្នុងព្រឹត្តិការណ៍នេះដែរជ័យ ប៊ុនសង់ក្លិបគីសែមានរិទ្ ធរក្សាទម្ងន់មិនបាននោះ ត្រូវបានដាក់ឲ្យប្រកួតកំដររោងជាមួយអ្នកប្រដាល់យ៉ន ពិសីក្លិបសាលវ័ន្តកីឡា ដោយប្រកួតជាមិត្តភាព ។ ​ការប្រកួតនេះទោះបីប៊ុនសង់ឈ្នះក៏តម្រូវឲ្យចាញ់ដែរ ព្រោះមិនចេះថែរក្សាទម្ងន់ខ្លួនឯង ឯ យ៉ន ពិសីគេមិនខ្វល់ឡើយព្រោះទោះចាញ់ ឬ ឈ្នះក៏គេមានកៅអីសម្រាប់ជុំទី៣ដែរ ។ទោះជាយ៉ាងណាក៏ការប្រកួតនេះយ៉ន ពិសីគេបានទទួលជ័យជំនះដោយពិន្ទុលើជ័យ ប៊ុនសង់ ។

​ការប្រកួតជាមិត្តភាពជាមួយថៃវិញនោះសុខ សាវិនក្លិបឆ្មាសសែនសុខ បានយកឈ្នះអ្នកប្រដាល់ថៃឈាង រ៉ៃ(Chheang Ray)នៅទឹកទី៤ដោយអាជ្ញាកណ្ដាលបញ្ឈប់ ។
​អ្នកប្រដាល់ថៃរូបនេះត្រូវអាជ្ញាកណ្ដាលរាប់៨នៅទឹកទី៣ ចំនួន២លើក និង ទឹកទី៤មួយលើកទៀតទើបអាជ្ញាកណ្ដាលបញ្ឈប់ ដោយសារតែអសមត្ថភាព ។
​ការប្រកួតជាមិត្តភាពរវាងអ្នកប្រដាល់រួមជាតិ ក្រៅព្រឹត្តិការណ៍ខ្សែក្រវាត់វិញនោះ ណាម ម៉ូរ៉ាក់មកពីក្លិបពន្លឺសាមគ្គីខេត្តបាត់ដំបង ត្រូវសុខ សុវណ្ណក្លិបកងពលធំអន្តរាគមន៍លេខ២ ទាត់ផ្កាប់ចានឲ្យសន្លប់នៅទឹកទី៥ ។

អត្ថបទដែលជាប់ទាក់ទង