ស្រ្តីម្នាក់ សម្រាលកូនតាមដងផ្លូវ , ស្រ្តីម្នាក់ ជួយធ្វើជាគ្រូពេទ្យ ជួយសង្រ្គោះជីវិត ទាំងម្តាយនិងកូន
ភ្នំពេញ៖ ស្រ្តីម្នាក់ សម្រាលកូននៅតាមដងផ្លូវ នៅតាមបណ្ដោយផ្លូវ៣១៥ ម្តុំផ្សារTK ដែលនៅក្នុងសង្កាត់បឹងកក់ទី ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ នាវេលាម៉ោង ១២ រំលងអធ្រាត្រឈានចូលថ្ងៃទី ១៣ ខែមករា ឆ្នាំ២០១៩ នេះ ។ ក្នុងពេលនោះ មានស្ត្រីម្នាក់ បានចូលខ្លួនមកធ្វើជាគ្រូពេទ្យចិត្តធម៌ ជួយសម្រាលកូន រហូតបានជោគជ័យ ទាំងម្តាយនិងកូន រួចផុតគ្រោះថ្នាក់។
ក្រោយពីសម្រាលរួចហើយ សមត្ថកិច្ចក៏បានហៅរថយន្តសាមុយមកដឹកស្ត្រី និងកូន ទៅសម្រាកនៅមន្ទីរពេទ្យកាល់ម៉ែត្របន្ត។ ពិសេសអរគុណដល់នារីរូបស្រស់ លី លី ទោះជាគ្មានជំនាញពេទ្យ ប៉ុន្តែខំព្យាយាមជួយសង្គ្រោះបឋមដល់ស្ត្រី និងកូន ឲ្យសម្រាលបានជោគជ័យ។