ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកផ្កាយ៤ អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ដែលល្បីពេញហ្វេសប៊ុក មានសាច់ញាតិជានគរបាលគ្រួសារដល់ទៅ១១នាក់

136

ភ្នំពេញ៖ នៅយប់ថ្ងៃទី១៣ ខែមករា ឆ្នាំ ២០១៩នេះ លោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅវិល្លាម ជាប្រធានបក្សខ្មែរក្រោក និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ បានបកអាក្រាត រឿងរបស់នាយឧត្តមសេនីយ៍ ផ្កាយ៤ ធឹម សុផាបង្កើតពូជនិយមក្នុងអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង នៃក្រសួងមហាផ្ទៃ ខណៈសាច់ញាតិរបស់លោកផ្កាយ៤រូបនោះ នៅវ័យក្មេង និងទើបចូលក្របខ័ណ្ឌនគរបាល មួយឆ្នាំ ពីរឆ្នាំ ឬបីឆ្នាំ ប៉ុន្តែឡើងស័ក្តិ ដូចឡើងកាំជណ្ដើរ។

ក្នុងផេកហ្វេសប៊ុក សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ ពីគណបក្សខ្មែរក្រោក បានស្រាវជ្រាវរកឃេីញថា មានសែស្រឡាយនាយឧត្តមសេនីយ៍ធឹម​ សុផា​ ក្នុងអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង​ ក្រសួងមហាផ្ទៃ​រួមមាន :

១- លោកឧត្តមសេនីយ៍ទោ​ សុក្រឹត្យ​ ថនឥស្សរា​ អគ្គនាយករង​ ត្រូវជាកូនប្រសារ​ និងជាប្តីរបស់លោកស្រីអនុសេនីយ៍ឯក​ ណយ​ ចរិយា ត្រូវជាកូនប្រសារលោក ធឹម សុផា (២ឆ្នាំឡើងពិនាយរងការិយាល័យដល់អគ្គនាយករង​ និងពីសក្តិ៣ដល់ផ្កាយ២​ កំពុងធ្វើសំណើសុំផ្កាយ៣)។

២-​ លោកវរសេនីយ៍ត្រី​ ណយ​ សុភិរុណ​ អនុប្រធាននាយកដ្ឋានសវនកម្មទី១​ ត្រូវជាកូន​របស់ ធឹម សុផា មានវ័យ២១ឆ្នាំ​ រៀនអត់ចប់ទី១២​ (២ឆ្នាំឡើងពីព្រឹន្ទបាលដល់សក្តិ៤​ កំពុងស្នើសុំ៤កន្លះ​ និងផ្លោះពីនាយរងការិយាល័យ​ ទៅជាអនុប្រធាននាយកដ្ឋាន​)​ ដោយមានគោលបំណងស្នើសុំឡើងតួនាទីជាអគ្គនាយករងនៅឆ្នាំ២០២០​មុនឪចូលនិវត្ត​២០២០។

៣-​ លោកស្រីវរសេនីយ៍ទោ​ ណយ​ សុផារត្ន​ ត្រូវជាកូន​របស់លោក ធឹម សុផា នាយរងការិយាល័យ​បុគ្គលិក​ (កំពុងស្នើសុំឡើងជាអនុប្រធាននាយកដ្ឋានរដ្ឋបាល-សរុប​)​ ពុំដែលមកធ្វើការ​ ប៉ុន្តែសក្តិ​ និងតួនាទីឡើងលឿនជាងអ្នកសកម្មការងារ។

៤-​ លោកវរសេនីយ៍ទោ​ ស​ វុត្ថា​ ត្រូវជាកូនប្រសារ​លោក ធឹម សុផា (ប្តីរបស់ណយ​ សុផារត្ន)​ ជានាយរងការិយាល័យភស្តុភារ​ និងគណនេយ្យ​ កំពុងស្នើឡើងជាអនុប្រធាននាយកដ្ឋានសវនកម្មទី១​ (ចូលក្របខណ្ឌឆ្នាំ២០១៧)។

៥-​ លោកស្រី​ អនុសេនីយ៍ឯក​ ណយ​ ចរិយា​ ត្រូវជាកូន​របស់ លោក ធឹម សុផា (ប្រពន្ធរបស់​ សុក្រឹត្យ​ ថនឥស្សរា)​ ជានាយរងការិយាល័យវិភាគពត៌មានសវនកម្ម​ ចូលក្របខណ្ឌឆ្នាំ២០១៨​ (១ឆ្នាំឡើងសក្តិ៣ដង)។

៦-​ លោកឧត្តមសេនីយ៍ទោ​ ណយ​ សុផានរិន្ទ​ ត្រូវជាកូន​របស់លោក ធឹម សុផា អនុប្រធាននាយកដ្ឋាននៅអគ្គភស្តុភារ​ កំពុងផ្ទេរមកជាអគ្គនាយករងសវនកម្មផ្ទៃក្នុង

៧-​ លោកឧត្តមសេនីយ៍ទោ​ សាន​ ស៊ីណា​ ត្រូវជាប្អូនថ្លៃ​ ប្រធាននាយកដ្ឋានសវនកម្មទី១

៨-​ លោក​ ស​ វុទ្ធី​ ត្រូវជាដន្លង​លោក ធឹម សុផា (ឪពុករបស់ស​ វុត្ថា)​ ជាអនុប្រធាននាយកដ្ឋានសវនកម្មទី២​ កំពុងស្នើឡើងជាអគ្គនាយករង

៩-​ លោកវរសេនីយ៍ត្រី​ គូ​ ប្រុស​ ត្រូវ​ជាក្មួយប្រុសលោក ធឹមសុផា កាន់នាយរងការិយាល័យសវនកម្មទី៣

១០-​ លោកវរសេនីយ៍ត្រី​ ហាវ​ ហឿម​ ត្រូវជាក្មួយ​លោក ធឹមសុផា កាន់ដំណែងជានាយរងការិយាល័យសវនកម្មទី២​

១១-​ លោក​វរសេនីយ៍ទោ​ អ៊ុង​ សាខន​ (ពូរបស់សុក្រឹត្យ​ ថនឥស្សារា)​ នាយរងការិយាល័យរដ្ឋបាល​ កំពុងស្នើឡើងជាអនុប្រធាននាយកដ្ឋានរដ្ឋបាល-សរុបក្រៅពីនឹងនៅមានក្មួយ​ ប្អូនជីដូនមួយ​ និងសាច់ថ្លៃជាច្រើននាក់ទៀតដែលបម្រើការងារក្នុងអង្គភាពតែមួយ។

ករណីនេះសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ពីគណបក្សខ្មែរក្រោក នឹងតាមស្រាវជ្រាវយកភស្តុតាងដេីម្បីសាកសួរសម្ដេចក្រឡាហោម សខេង
ដេីម្បីដោះស្រាយបញ្ហា ក្រសួងគ្រួសារនិយម ខណៈដែលពលរដ្ឋជាច្រេីនមិនត្រូវមានឱកាសកាន់កិច្ចកាទាំងនោះ ព្រោះ អគ្គនាយកដ្ឋាន ប្រគល់អោយគូច ធឹម សុផា អស់ទៅហេីយ ។ ករណីនេះមិនអាចលេីកលែងបានទេ «មិនអោយរួចខ្លួនដាច់ខាត»។

ករណីនេះសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ពីគណបក្សខ្មែរក្រោក នឹងតាមស្រាវជ្រាវយកភស្តុតាងដេីម្បីសាកសួរសម្ដេចក្រឡាហោម សខេង
ដេីម្បីដោះស្រាយបញ្ហា ក្រសួងគ្រួសារនិយម ខណៈដែលពលរដ្ឋជាច្រេីនមិនត្រូវមានឱកាសកាន់កិច្ចកាទាំងនោះ ព្រោះ អគ្គនាយកដ្ឋាន ប្រគល់ឲ្យគូច ធឹម សុផា អស់ទៅហេីយ ។ ដោយលោកបញ្ជាក់ថា ករណីនេះមិនអាចលេីកលែងបានទេ «មិនឲ្យរួចខ្លួនដាច់ខាត»។
នេះជាការរកឃើញជាក់ស្ដែង នូវនគរបាលគ្រួសារ ក្រោយបែកធ្លាយរូបថត និងមានអ្នករិៈគន់ នៅក្នុងបណ្ដាញព័ត៌មានហ្វេកប៊ុកពីរមួយទៅមួយ។ ទោះយ៉ាងណា អ្នកយកព័ត៌មានមិនអាចទំនាក់ទំនងលោកផ្កាយ៤ ដើម្បីបំភ្លឺបានទេ៕

អត្ថបទដែលជាប់ទាក់ទង