ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួន​យុវជន​ម្នាក់ ពីបទលួងលោមក្មេងស្រី​អាយុ១៤ឆ្នាំ ​យក​ទៅ​ដេក​ក្នុងផ្ទះ​សំណាក់​

54

​ភ្នំពេញ​ ៖​ យុវជន​ម្នាក់​ ត្រូវ​បាន​ម្តាយកូន​ស្រី​ ប្តឹង​សមត្ថកិច្ច​ឲ្យ​ឃាត់ខ្លួន​ ចាត់ការ​តាម​ច្បាប់​ ពាក់ព័ន្ធ​ករណី​លួងលោម​កូនស្រី​មិន​ទាន់​គ្រប់​អាយុ​ (អាយុ១៤ឆ្នាំ) យក​ទៅ​ដេក​ក្នុងផ្ទះ​សំណាក់​ ដួង​ច័ន្ទ​ ក្នុង​ខណ្ឌចំការមន​ បាន​សម្រេច​២​ដង​ ។​

នគរបាលមូលដ្ឋាន បានឲ្យដឹងថា ​យុវជន​ម្នាក់​រំលោភ​លើ​ក្មេង​ស្រី​អាយុ​១៤​ឆ្នាំ​នេះ​ មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​ម៉ោង​១​និង​១៥​នាទី​រសៀល​ ថ្ងៃ​ទី​១១​ ខែមករា​ ឆ្នាំ​២០១៩​ នៅ​ចំណុច​សាលា​វិទ្យាល័យ​បឹង​ត្របែក​ ផ្លូវ​ព្រះ​មុនី​វង្ស​ ក្នុង​សង្កាត់​ទន្លេបាសាក់​ ខណ្ឌចំការមន​ ដោយ​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​ឃាត់ខ្លួន​ ប្រគល់​ឱ្យ​សមត្ថកិច្ច​ខណ្ឌចំការមន​ ដើម្បី​ចាត់ការ​ ក្រោយ​ពី​គាត់​បាន​បាត់​កូនស្រី​មិន​នៅផ្ទះ​ក៏​ដើរ​តាម​រក​ឃើញ​ពួក​គេ​ ហើយ​សួរនាំ​ទើប​បែកធ្លាយ​ធ្លាប់​រួមរ័ក​២​លើ​មក​ហើយ​ ។​

​មន្ត្រី​នគរបាល​ខណ្ឌចំការមន​បានឱ្យ​ដឹង​ថា​ ជនសង្ស័យ​ដែល​ឃាត់ខ្លួន​មានឈ្មោះ​ សឿ​ន​ សុវណ្ណ​ដេ​ត​ អាយុ​១៩​ឆ្នាំ​ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន​ មាន​ទីលំនៅ​ផ្ទះ​លេខ​៧៨A​ ផ្លូវ​លេខ​៥០៨​ ក្នុង​សង្កាត់​ ផ្សារ​ដើម​ថ្កូវ​ ខណ្ឌចំការមន​ ចំណែកឯ​ក្មេង​ស្រី​រង​គ្រោះ​អាយុ​១៤​ឆ្នាំ​ ជា​សិស្ស​រៀន​ថ្នាក់​ទី​៩​ ស្នាក់​នៅ​ខណ្ឌចំការមន​។​

​មន្ត្រី​ដដែល​បន្ត​ថា​ មុន​កើតហេតុ​កាលពី​ថ្ងៃ​ទី​១១​ មក​រា​កន្លង​មកនេះ​ ស្ត្រី​ជា​ម្តាយ​បាន​បាត់​កូនស្រី​របស់​គាត់​មិនឃើញ​នៅផ្ទះ​រូប​គាត់​ក៏​ដើរ​រក​ ស្រាប់តែ​ឃើញ​នាង​កំពុង​តែ​នៅ​ជាមួយនឹង​បុរស​ម្នាក់​។​ ពេល​ដែល​ស្ត្រី​ជា​ម្តាយ​រក​ឃើញ​កូនស្រី​ក្នុង​ស្ថានភាព​បែប​នេះ​ គាត់​ក៏​សួរនាំ​ទើប​កូនស្រី​របស់​គាត់​និយាយ​រៀបរាប់​ថា​ «កាលពី​យប់​ថ្ងៃ​ទី​៣​ មក​រា​ រូប​នាង​និង​បុរស​ជា​សង្សារ​នាំ​គ្នា​ដើរ​លេង​ផឹកស៊ី​ និង​នាំ​គ្នា​ចូល​ដេក​ផ្ទះសំណាក់​ដួង​ច័ន្ទ​ រួមរ័ក​សម្រេច​១​លើក​​។​ លុះដល់​ស្អែក​ឡើង​ក្នុង​ថ្ងៃ​ទី​៤​ មក​រា​ ពួក​គេ​ក៏​ទៅ​ដើរ​លេង​ និង​ចូល​ដេក​ក្នុងផ្ទះ​សំណាក់​ដដែល​បាន​១​លើក​បន្ថែម​ទៀត​​។​

​ក្រោយ​ពី​ឭសំដី​កូនស្រី​របស់​ខ្លួន​និយាយ​បែប​នេះ​ ស្ត្រី​ជា​ម្តាយ​ក៏​ប្តឹង​ទៅ​កម្លាំង​សមត្ថកិច្ច​ខណ្ឌចំការមន​ ឱ្យ​ឃាត់ខ្លួន​យុវជន​ជា​សង្សារ​កូនស្រី​គាត់​តែ​ម្តង​។​ ក្រោយ​ពី​ឃាត់ខ្លួន​ យុវជន​សង្ស័យ​សារភាព​ប្រាប់​ថា​ ​រូបគេ​ពិតជា​បាន​រួមរ័ក​ជាមួយនឹង​នាង​បាន​សម្រេច​ចំនួន​២​លើក​ពិតប្រាកដ​មែន​ ដោយ​ពួក​គេ​រៀន​សាលា​ជាមួយ​គ្នា​ និង​ស្រឡាញ់​គ្នា​ជាង​កន្លះ​ឆ្នាំ​មក​ហើយ​ផង​ដែរ​។​
​បច្ចុប្បន្ន​ យុវជន​សង្ស័យ​ ត្រូវ​បាន​បញ្ជូន​ខ្លួន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន​ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ចាត់ការ​តាម​នីតិវិធី​ ៕

អត្ថបទដែលជាប់ទាក់ទង