ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការដ្ឋានសាងសង់ស្ពានមិត្តភាពកម្ពុជា-ជប៉ុន ជ្រោយ ចង្វារសម្រេចបាន៩២%ហើយ អាចនឹងបើកអោយធ្វើចរាចរណ៍បណ្តោះអាសន្ននៅពេលបុណ្យចូលឆ្នាំ ខ្មែរខាងមុខនេះ

74

ភ្នំពេញ៖ ការដ្ឋានសាងសង់ស្ពានមិត្តភាពកម្ពុជា-ជប៉ុន ជ្រោយចង្វារ មកដល់ពេលនេះការដ្ឋានទាំងមូល ជា

លទ្ធផលសម្រេចបានប្រមាណជាង៩០%ហើយ ។ស្ពានជួលជុលថ្មីឡើងវិញនេះ គ្រោងនឹងបើកអោយបងប្អូនប្រជាពរដ្ឋធ្វើចរាចរណ៍ជាបណ្តោះអាសន្នបាននៅមុនឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ។
   មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាក់អោយដឹងថា
ការដ្ឋានសាងសង់ ស្ពានមិត្តភាពកម្ពុជា-ជប៉ុន ជ្រោយចង្វារមកដល់ពេលនេះសម្រេចបាន ៩២% ហើយ ដែលអាចនឹងបញ្ចប់ការសាងសង់មុនចូលឆ្នាំខ្មែរនាពេលខាងមុខនេះ ។
  មន្ត្រីដដែរថា ស្ពានមិត្តភាពកម្ពុជា-ជប៉ុន ជ្រោយចង្វារ
ជាសំណង់ស្ពានប្រើបច្ចេកវិទ្យាទំនើបរបស់ប្រទេសជប៉ុន មានប្រវែងសរុប ៩៤១ម៉ែត្រ ទទឹង ១៣ម៉ែត្រ ក្នុងនោះ សម្រាប់រថយន្តទទឹង ៧ម៉ែត្រ ចំនួន ២គន្លង ម៉ូតូសងខាងទទឹងសរុប ៣.៨ម៉ែត្រ ចំនួន ២គន្លង និងផ្លូវថ្មើរជើងសងខាងទទឹងសរុប ២.២ម៉ែត្រ  ចំនួន ២គន្លង ។
  គួររំលឹកថា ស្ពានមិត្តភាពកម្ពុជា-ជប៉ុន ជ្រោយចង្វារ បានបិទការចរាចរណ៍ឆ្លងកាត់កាលពីម៉ោង ១២យប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្លងចូលថ្ងៃទី១ ខែតុលា ឆ្នាំ២០១៧ ដើម្បីធ្វើការជួសជុលឡើងវិញ ហើយការជួសជុលនេះប្រើប្រាស់រយៈពេលចំនួន២ឆ្នាំ ។ ការស្តារទ្បើងវិញស្ពានជ្រោយចង្វាចាស់ គឺជាការឆ្លើយតបទៅនឹងសំណើសុំបន្ទាន់ របស់រាជរដ្ឋាភិបាលកម្ពុជា ទៅកាន់រដ្ឋាភិបាលជប៉ុន ដោយហេតុថា ស្ពាននេះមានសភាពទ្រុឌទ្រោមខ្លាំង ដែលមិនមានសុវត្ថិភាពសម្រាប់ការដឹកជញ្ជូនសាធារណៈឆ្លងកាត់ទន្លេ។
    គួរបញ្ជាក់ថា គម្រោងជួសជុលស្តារទ្បើងវិញនេះ ត្រូវបានគាំទ្រដោយហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ក្នុងទឹកប្រាក់ចំនួន ៣.៣៤៣ (បីពាន់បីរយសែសិបបី) លានយ៉េន ប្រមាណជា ៣៣ (សាមសិបបី) លានដុល្លារអាមេរិក ហើយបើតាមគម្រោងការជួសជុលស្តារទ្បើងវិញនៃស្ពាននេះ ប្រើរយៈពេលប្រមាណ (២១ខែ) ពោលគឺបញ្ចប់នៅក្នុង
ខែមិថុនា ឆ្នាំ២០១៩។ប៉ុន្តែទោះបីជាយ៉ាងណាក្តី ស្ពានជួលជុលថ្មីនេះ គ្រោងនឹងបើកអោយបងប្អូនប្រជាពរដ្ឋធ្វើចរាចរណ៍ជាបណ្តោះអាសន្នបាននៅមុនឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ៕
អត្ថបទដែលជាប់ទាក់ទង