ពិធីបុណ្យជម្រះបាប របស់សាសនាឥស្លាម( ហៅ អុិជតីម៉ា) (ijtimaak) នៅកម្ពុជាឆ្នាំនេះ គេប្រារព្ធធ្វើ នៅខេត្ដ ត្បូងឃ្មុំ
ភ្នំពេញ ៖បើតាមការបញ្ជាក់ពីគណៈកម្មការរៀបចំប្រារព្ធកម្មពិធីបុណ្យ លាងបាបរបស់សាសនា ឥស្លាម បានឲ្យដឹងនៅថ្ងៃ១៤ មករានេះថា៖ បុណ្យ អុិជតីម៉ា (ijtimaak)នៅប្រទេសកម្ពុជាឆ្នាំនេះ គឺប្រារព្ធឡើងចំនួនបីថ្ងៃ គឺចាប់ពីថ្ងៃសៅរ៍ ទី២៣ ដល់ ថ្ងៃច័ន្ទ ទី២៥ ខែកុម្ភះ ឆ្នាំ២០១៩ ។ កម្មវិធីនេះប្រារព្ធធ្វើនូវម៉ារាកេះភូមិទ្រា១ ស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ ដោយមានការ ចូលរួមពីភ្ងៀវជាតិ និងអន្តរជាតិ រាប់ពាន់នាក់ ដូចជា ប្រទេសថៃ ម៉ាឡេសុី ឥណ្ឌូនេសុី វៀតណាន ចិន ឥណ្ឌា ប៉ាគីស្ថាន ជាដើម ។
សូមបញ្ជាក់ថា៖ ពិធីបុណ្យ ម៉ាឃ្សុត (គោបំណង)នៃការ ប្រារព្ធធ្វើពិធីអុិជតីម៉ាកនេះ គឺជាការប្រមូលផ្តុំបងប្អូន សាសនិកឥស្លាមក្នុងប្រទេសដេីម្បីផ្សព្វផ្សាយអំពីធម៍អាវិន័យឥស្លាមអោយមនុស្សយល់កាន់តែច្បាស់អំពីធម៍អាវិន័យរបស់ព្រះហៅគ្នាមកធ្វើប្រការល្អ និងហាមឃាត់អំពីប្រការអាក្រក់ រាល់ការធ្វេីខុសឆ្គងអំពីធម៍ដូចជា លួច ឆក់ ប្លន់ លេងល្បែង សុីសង ផឹកគ្រឿង ស្រវឹង អំពេីរ បេស្សាចារ។ល។ ដឹកនាំមនុស្សអោយប្រព្រឹត្តិតែអំពេីរល្អ លុបបំបាត់រាល់អំពេីរ ទាំងឡាយដែលខុសច្បាប់សាសនា និងច្បាប់ សង្គមស្អប់ខ្ពេីម ហេីយជាពិសេសគឺ ដេីម្បីអោយដែន ដីទាំងមូលមានតែ សុខដុមរមនា ប្រកប ដោយ សុខសន្តិភាព តែមួយគត់ ៕ ដោយ៖សំរិទ្ធ