សមត្ថកិច្ចឆ្មក់ចុះបង្រ្កាបជនសង្ស័យ២នាក់ និងថ្នាំញៀន៥៣កញ្ចប់
ភ្នំពេញ ៖ នគរបាលឆ្មក់ចាប់ខ្លួនមនុស្សប្រុសស្រី២នាក់ និងថ្នាំញៀនចំនួន៥៣កញ្ចប់ នៅសំណង់មិនរៀបរយ តាមផ្លូវ៦០ម៉ែត្រ ស្ថិតនៅភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលេី ខណ្ឌមានជ័យ កាលវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី១៤ ខែ មករា ឆ្នាំ ២០១៩ ។
ជនសង្ស័យទី១ឈ្មោះ ឯក ឌីម ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅសំណង់មិនរៀបរយកេីតហេតុខាងលេី ដកហូតថ្នាំក្រាមសថ្លាចំនួន៥០កញ្ចប់ថង់តូច សង្ស័យមានសារធាតុញៀនដែល លាក់ទុកនៅកូនកូនកាបូបតូចឃាត់ពីបទជួញដូរនូវសារធាតុញៀនខុសច្បាប់ទី២ឈ្មោះ នុត ចន្ដាភេទប្រុស អាយុ២១ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅបន្ទប់ជួល ស្ថិតក្នុងសង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យដកហូតថ្នាំក្រាមសថ្លា ចំនួន៣កញ្ចប់ថង់តូចសង្ស័យមាន សារធាតុញៀនឃាត់ខ្លួនពីបទរក្សាទុកនូវសារធាតុញៀនខុសច្បាប់ ។
លោក អ៊ុំ រតនា នាយនគរបាលប៉ុស្តិ៍ចាក់អង្រែលេី ខណ្ឌមានជ័យបានអោយដឹងថាបានបទបញ្ជាពីលោក តេង សុីណូ អធិការខណ្ឌមានជ័យតែងតែអោយរឹតបន្តឹត តំបន់ផ្លូវ៦០ម៉ែត្រដែលជាសំណង់មិនរៀបរយ ប្រេីប្រាស់និងលួចលាក់គ្រឿងញៀន ហេីយព្រឹកនេះនគរបាលប៉ុស្តិ៍យេីង បានទទួលដំណឹងពិសេសតាម ផ្នែកជំនាញក៏ឆ្មក់ចុះបង្រ្កាបនិង ឃាត់បានជនសង្ស័យចំនួន២នាក់ ក្នុងនោះស្រ្តីជនសង្ស័យ ដកហូតថ្នាំក្រាមសថ្លាចំនួន៥០កញ្ចប់ថង់តូច និងឃាត់បុរសជនសង្ស័យម្នាក់ចូល មកទិញថ្នាំញៀនចំនួន៣កញ្ចប់ថង់តូច យកទៅទុកជក់ហេីយសមត្ថកិច្ចឃាត់ខ្លួន យកមកស្នាក់ការប៉ុស្តិ៍ដេីម្បីសាកសួរនាំ ។
សមត្ថកិច្ចបន្តថាក្រោយសាកសួរនាំស្រ្តីនិងបុរសជនសង្ស័យ បានទទួលស្គាល់វត្ថុតាងរបស់ខ្លួនស្រ្តីជនសង្ស័យ ទិញពីគេមកយកលក់បន្ តចំណែកបុរសជនសង្ស័យ ទិញថ្នាំញៀន៣តំលៃ១០ដុល្លារ យកទុកជក់ប្រេីប្រាស់ហេីយ ក៏បានឃាត់និងកសាងសំណុំរឿង បញ្ជូលទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដេីម្បីចាត់ការតាមនីតិវិធីច្បាប់ ។