ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩នេះ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីប្រទេសបារាំង នឹងធ្វើការពិនិត្យជំងឺជូនប្រជាជននៅតាមស្រុកមួយចំនួននៃខេត្តកំពង់ចាមដោយឥតគិតថ្លៃ

58

ខេត្តកំពង់ចាម៖ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩ខាងមុខនេះ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីប្រទេសបារាំង នឹងធ្វើការពិនិត្យជំងឺជូនប្រជាជននៅតាមស្រុកមួយចំនួននៃខេត្តកំពង់ចាមដោយឥតគិតថ្លៃ ។ ដូច្នេះសូមបងប្អូនមកទទួលសេវានេះអោយបានច្រើន។

  នេះបើតាមការបញ្ជាក់អោយដឹងពីលោកស្រី Josy CHAMBON សមាគមន៍ក្រុមគ្រូពេទ្យស្ម័គ្រចិត្ដរបស់គ្រូពេទ្យប្រទេសបារាំង ក្នុងឱកាសជំនួបពិភាក្សាការងារជាមួយលោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម កាលពីព្រឹក ថ្ងៃចន្ទ ៩ កើត ខែបុស្ស ឆ្នាំចសំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២
ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩។
   លោកស្រី  Josy CHAMBON សមាគមន៍ក្រុមគ្រូពេទ្យស្ម័គ្រចិត្ដរបស់គ្រូពេទ្យប្រទេសបារាំងបានអោយដឹងថា ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីប្រទេសបារាំង នឹងធ្វើការពិនិត្យជំងឺជូនប្រជាជន ចំនួន៥ទីតាំងព្រមៗគ្នាចំនួន៥ថ្ងៃនៅ ៖ ១នៅឃុំ.កោះប៉ែន  ២ឃុំ.ហាន់ជ័យ ស្រុកកំពង់សៀម  ៣ឃុំ.ជ្រៃវៀន ស្រុកព្រៃឈរ  ៤ឃុំ.ដូនធី  ស្រុកចំការលើ និង៥. ទីរួមស្រុកស្ទឹងត្រង់ ដោយមានក្រុមគ្រូពេទ្យជានជាតិបារាំង ៤១នាក់ និងខ្មែរ១០នាក់ មិនត្រឹមតែប៉ុណ្ណោះទេថែមទាំងមានផ្តល់ថ្នាំសង្កូវ ដល់ពួកគាត់ផងដែរ។
មានប្រសាសន៍ក្នុងជំនួបជាមួយគ្នានេះដែរលោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យជំនាញដែលបានសម្រេចជ្រើសរើសទីតាំងខេត្តកំពង់ចាមដើម្បីធ្វើការព្យាបាលដល់ប្រជាពលរដ្ឋ។ លោកបានបញ្ជាក់ ដល់រដ្ឋបាលខេត្ត ក៏ដូចជាមន្ទីរសុខាភិបាលត្រូវរួមសហការណ៍ សម្របសម្រួលដល់ក្រុមគ្រូពេទ្យជំនាញខាងលើដើម្បីងាយស្រួលក្នុងការព្យាបាលជូនប្រជាពលរដ្ឋ និងជាពិសេសត្រូវធ្វើការផ្សព្វផ្សាយព័ត៌មានដល់ប្រជាពលរដ្ឋដើម្បីអោយពួកគាត់បានមកធ្វើការព្យាបាលជំងឺដោយឥតគិតថ្លៃ៕
អត្ថបទដែលជាប់ទាក់ទង