ប្រកាសទទួលស្គាល់ សមាជិកគណបក្សប្រជាជនកម្ពុជាថ្មីជិត៥០០នាក់ នៅឃុំកំពង់ប្រាំង ស្រុកពារាំង
ខេត្តព្រៃវែង៖ លោក ឥត សារ៉ាត់ សមាជិកគណកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានគណៈពង្រឹងស្រុកពារាំង និងជា ប្រធានគណៈពង្រឹងឃុំកំពង់ពពិល និងឃុំកំពង់ប្រាំង ស្រុកពារាំង ខេត្តព្រៃវែង កាលពីថ្ងៃទី០៩ ខែមិថុនានេះ បានជួបសំណេះសំណាលនិង ប្រកាសទទួលស្គាល់ សមាជិកគណបក្សប្រជាជនកម្ពុជាថ្មី ចំនួន ៤៦៧នាក់ ស្ថិតក្នុងឃុំកំពង់ប្រាំង ស្រុកពារាំង ខេត្តព្រៃវែង ។
លោក ឥត សារ៉ាត់ បានសម្តែង ការអបអរសាទរ និងកោតសរសើរចំពោះការភ្ញាក់រលឹក និងការសម្រេចចិត្តដ៏ត្រឹមត្រូវ របស់បងប្អូនប្រជាពលរដ្ឋពីគណបក្សនយោបាយនានា មកចូលរួមជីវភាពនយោបាយថ្មីជាមួយគណបក្សប្រជាជនកម្ពុជានាពេលនេះ ។ក្នុងនោះលោក ឥត សារ៉ាត់ ក៏បានអំពាវនាវឲ្យបងប្អូន ប្រជាពលរដ្ឋ ទៅបោះឆ្នោតជូនសម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៩ កក្កដា២០១៨ខាងមុខនេះកុំបីខាន
ដើម្បី អោយសម្តេចមានឱកាសជាថ្មីទៀត ក្នុងការ
បន្តការអភិវឌ្ឍប្រទេស ធានាបាននិរន្តភាព សុខសន្តិភាព និងបន្តដោះស្រាយតម្រូវការជូនប្រជាពលរដ្ឋ។
លោក បានបញ្ជាក់ថា ក៏បានសូម កុំឱ្យប្រជាពលរដ្ឋចូលរួមសកម្មភាពទាំងឡាយណាដែលធ្វើឱ្យប៉ះពាល់ផលប្រយោជន៍ជាតិ និងផលប្រយោជន៍ផ្ទាល់ខ្លួន ដែលអាចបំផ្លាញសុខសន្តិភាព ស្ថេរភាពសង្គម។ ត្រូវបន្តរួមគ្នាថែរក្សាសុខសន្តិភាព កសាងអភិវឌ្ឍ ប្រទេសជាបន្តទៀត។
លោក ឥត សារ៉ាត់ បានបញ្ជាក់ថា នៅថ្ងៃទី២៩ ខែកក្កដា ខាងមុខនេះ លោកសូមផ្ដាំផ្ញើរដល់លោកយាយ លោកតា អុំពូមីង ប្រជាពលរដ្ឋ កុំភ្លេច
អញ្ជើញទៅចូលចូលរួមបោះឆ្នោតអោយបានគ្រប់ៗគ្នា ដើម្បីបំពេញកាត្វកិច្ចប្រជាពលរដ្ឋ និងដើម្បីជ្រើសរើសអ្នកដឹកនាំដែលនិយាយពិត ធ្វើពិត ដែលទទួលខុសត្រូវ នៅជាមួយប្រជាពលរដ្ឋ អ្នកដឹកនាំដែលធ្វើឱ្យប្រទេសមានសុខសន្តិភាព ប្រជាពលរដ្ឋសម្បូរសប្បាយនិងប្រទេសជាតិរីកចម្រើនសម្រាប់កូនចៅជំនាន់ក្រោយៗទៀត”។
នៅថ្ងៃដដែលនេះដែរ លោក ឥត សារ៉ាត់ បានបន្តអញ្ជើញជួបសំណេះសំណាលជាមួយ មន្ត្រីសមាជិបក្ស និងក្រុមការងារគណពង្រឹងឃុំពពិល ស្រុកពារាំង ខេត្តព្រៃវែងជាបន្តទៀត។
លោកបន្តទៀតថា បក្សប្រជាជនកម្ពុជាបានដាក់ចេញគោលការណ៍ គឺមុជទឹកដុសក្អែល ឆ្លុះកញ្ចក់ និងវះកាត់ព្យាបាល ដល់មន្ត្រីរបស់ខ្លួន ខុសឆ្គងពីគណបក្សដទៃ ដែលជាក្រុមជ្រុលនិយមអគតិ ចេះតែដើរសន្យាខ្យល់ និងប្រើគ្រប់មធ្យោបាយរារាំងប្រជាពលរដ្ឋមិនឲ្យទៅបោះឆ្នោត។
លោកក៏ បានផ្ដាំផ្ញើរដល់មន្ត្រីអាជ្ញាធរដែនដី មន្ត្រីសមាជិបក្ស និងក្រុមការងារគណពង្រឹងឃុំកំពង់ពពិល បន្តធ្វើអំពើល្អ អប់រំផ្សព្វផ្សាយនូវគោលការណ៍ គោលនយោបាយ និងចុះជាប់ពិនិត្យពីសុខទុក្ខរបស់ប្រ ជាពលរដ្ឋ ពន្យល់ឲ្យពួកគាត់បានយល់ដឹង ចូលរួមការពារតម្លៃសុខសន្តិភាពដែលមាននាបច្ចុប្បន្ននេះឱ្យបានដាច់ខាត ទោះបីក្នុងតម្លៃណាក៏ដោយ ត្រូវប្រឆាំងដាច់ខាតនូវរាល់សកម្មភាពបដិវត្តពណ៌នៅកម្ពុជា ចូលរួមថែរក្សាសមិទ្ធផលនានាក្នុងសង្គមជាតិ និងសូមអញ្ជើញទៅចូលរួមបោះឆ្នោតជូនគណៈបក្សប្រជាជនកម្ពុជាឱ្យបានគ្រប់ៗគ្នាដើម្បីបន្តការគាំទ្រសម្ដេចតេជោ ហ៊ុនសែន ជានាយករដ្ឋមន្រ្តីជារៀងរហូតបន្តការអភិវឌ្ឍប្រទេសជាតិឱ្យឆាប់បានរីកចំរើន៕