នាំស្រីទៅដេក ដល់ក្នុងបន្ទប់ខុនដូ ស្រាតអស់ឃើញដុះកុយដូចគ្នា ទើបដេញចុះវិញ ឈ្លោះគ្នាបែកផ្សែង រហូតគប់ដំថ្មបែកកញ្ចក់ឡាន
ភ្នំពេញ៖ បុរសជនជាតិម្នាក់ស្រវឹងធ្លាក់ភ្នែក យកស្រីម្នាក់ទៅដេកនៅបន្ទប់ខុនដូ ក្នុងបំណងរួមភេទ ក្នុងតម្លៃចរចា ថាឲ្យ ២០០ដុល្លារ លុះដល់ពេលស្រាតអស់ ឃើញមានដុះកុយដូចគ្នា ក៏យកដៃ ញីភ្នែក ហើយទៅស្ទាប ក៏ដឹងថា ខ្ទើយ ក៏ ស្រែករកឲគេជួយ ពេញខនដូរ និង ឲ្យប្រុសភេទទី៣ ៥ដុល្លារ ប៉ុណ្ណោះ តែនាងខ្ទើយខឹង ក៏យកដុំថ្មរ គប់ឡានប្រុសនោះបែកកញ្ចក់តែម្តង ។
កាលពីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ មានករណីបុរសជនជាតិចិនម្នាក់ បាននាំស្រីមកឡើងឋានសួគ៌នៅក្នុងបន្ទប់ខុនដូរ ។ ពេលទៅដល់បន្ទប់ ស្រាប់តែប៉ះចំស្រីភេទទី៣(ខ្ទើយ) បុរសជនជាតិចិនឲ្យខ្ទើយត្រឡប់ទៅវិញ បែរឈ្លោះគ្នាប្រើអំពើហិង្សាតែម្ដង នៅផ្លូវ ៤៣០ ផ្ទះលេខ ៧៣ ស្ថិតនៅសង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។
ឃើញហេតុការណ៍ដូច្នេះ សន្តិសុខបានចូលទៅឃាត់ និងទះនារីភេទទី៣ មួយកំផ្លៀង ធ្វើឲ្យខ្ទើយនេះ ខឹងរហូតដល់ទប់ចិត្តមិនបាន យកដុំថ្ម ទៅគប់កញ្ចក់រថយន្តម៉ាកPrius ពណ៌ខ្មៅ ដែលជារបស់ភ្ញៀវចតទុកនៅទីនោះ។ រថយន្តគឺខូចខាត កញ្ចក់ចំហៀងខាងក្រោយ និងកញ្ចក់មុខ។ សមត្ថកិច្ច បានមកដល់ និងបញ្ជូនជនបង្ក ជាប្រុសភេទទី៣ ដែលរូបរាងដូចស្រីព្រោះបានសុដន់ ដូចស្រី ទៅកាន់ប៉ុស្តិ៍ ដើម្បីធ្វើការសាកសួរ និងសាក្សីម្នាក់ទៀត ដើម្បចូលទៅបំភ្លឺរឿង៕