ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វគ្គជម្រុះជុំទី៣បានឈានមកដល់ហើយ

67

​ភ្នំពេញ:នៅថ្ងៃទី១៩មករាខាងមុខនេះព្រឹត្តិការន៍TV5 Boxing Knock-Out Serie by K-Cement បានចាប់ផ្ដើមការប្រកួតវគ្គជម្រុះជុំទី៣ហើយ ។
នេះជាវគ្គដែលសំខាន់ដែលនៅសល់ជើងខ្លាំងតែ៨រូបប៉ុណ្ណោះ ដែលអ្នកឈ្នះនៅវគ្គនេះនឹងបាន ឡើងប្រកួតបន្តនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ។ការប្រកួតនេះនឹងកាន់តែតឹងតែង ជាងមុនព្រោះសុទ្ធតែជា អ្នកដែលឈ្នះក្នុងការប្រកួតជម្រុះនៅជុំទី១ និង ទី២ដូចគ្នា ។

​បឺត សង្ឃឹមក្លិបសាលវ័ន្ដកីឡាប្រកួតជាមួយស៊ឹម ប៊ុនឆៃក្លិបព្រៃទទឹងកីឡា ។ តាមពិតគូប្រកួតរបស់សង្ឃឹមគឺអេ រដ្ឋាក្លិបអេភូថងកីឡាឯណោះទេតែពេលនេះអេ រដ្ឋាជួបគ្រោះថ្នាក់ចរាចររងរបួសធ្ងន់ធ្ងរមិន អាចប្រកួតបានទើបគេសម្រេចដាក់ស៊ឹម ប៊ុនឆៃជំនួសនោះ ។
សម្រាប់ការប្រកួតនេះទោះបីប៊ុនឆៃមិនមែន ជាអ្នកប្រដាល់ដែលអាច មើលស្រាលបានក៏ពិតមែនតែគេជឿថា

បឺត សង្ឃឹមមានឱកាសច្រើនជាងក្នុងការឡើង ទៅកាន់កៅអីវគ្គពាក់ កណ្ដាលផ្ដាច់ព្រ័ត្រ ។កាលជុំទី១សង្ឃឹមឈ្នះសយសីក្លិបពន្លឺវិបុលដោយពិន្ទុ និង ជុំទី២ឈ្នះឆាយ មាសក្លិបសំរោងកោងខេត្តបាត់ាំដំបងដោយពិន្ទុ ។ចំពោះប៊ុនឆៃចូលខ្លួនមកប្រកួតជុំទី៣តែម្ដង ។

​ប្រកួតក្នុងព្រឹត្តិការណ៍នេះដែរអ្នកប្រដាល់សៀវ ង៉ុយក្លិបកងពលធំអន្តរាគមន៍លេខ២ ប្រកួតជាមួយអ្នកប្រដាល់ធន អៀងឡៃសមាគមប្រដាល់ក្រសួងការពារជាតិ ។

​នៅជុំទី ១ សៀវ ង៉ុយឈ្នះនួន រ៉ាថេនក្លិបតាឯកដំបងដែកមានរិទ្ធដោយពិន្ទុ និង ជុំទី២ឈ្នះពុទ្ធ ភារិន្ទក្លិបពុទ្ធសេរីវង្សដោយពិន្ទុដែរ ។ចំពោះធន អៀងឡៃកាលជុំទី១ឈ្នះអេរ៉ាវ៉ាន់ ចាន់រាជក្លិបកុសលកីឡាដោយពិន្ទុ រីឯនៅជុំទី២
ឈ្នះសេក គឹមសាន្តក្លិបអង្គរមានជ័យខេត្តសៀមរាបនៅទឹកទី១ ។

​សម្រាប់ជុំទី៣នេះមិនដឹងថាសៀវ ង៉ុយ ឬ ធន អៀងឡៃនោះឡើយ ដែលដណ្ដើមបានកៅអីនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ?
​ការប្រកួតជាមិត្តភាពជាមួយអ្នកប្រដាល់ថៃវិញនោះសារឿន ចាន់ក្លិបតាព្រហ្មមានជ័យប្រកួតជាមួយផាក
ឡាំងភេច(Phak Langphich)ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ។

អត្ថបទដែលជាប់ទាក់ទង